កងយោធពលខេមរភូមិន្ទ ដណ្តើមបានមេដាយច្រើនជាងគេ ពីការប្រកួតប៊ូល និងប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣

Detail Top Banner

ភ្នំពេញ ៖ អត្តពលិករបស់កងយោធពលខេមរភូមិន្ទ ដណ្តើមបានមេដាយមាសច្រើនជាងគេឈរកំពូលតារាង ខណៈមន្ទីររ៉ែ និងថាមពលខេត្តកំពង់ធំ ឈ្នះមេដាយ១ ពីការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ក្រោយការប្រកួតដ៏ស្វិតស្វាញពេញ៣ថ្ងៃ។


ដែលពិធីបិទការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ មានការអញ្ជើញចូលរួមក្រោមជាអធិបតីក្រោមវត្តមាន ឯកឧត្តម សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ។


បើតាមរបាយការណ៍របស់គណៈកម្មការរៀបចំការប្រកួតបានអោយដឹងថា សម្ព័ន្ធកីឡាប៊ូល និងប៉េតង់ កងយោធពលខេមរភូមិន្ទ ឈរលេខ១ ដោយប្រជែងបានមេដាយសរុបចំនួន៥ ក្នុងនោះមេដាយមាស៣ ប្រាក់១ និងសំរឹទ្ធ១ លេខ២ បានទៅលើសម្ព័ន្ធកីឡាប៊ូល និងប៉េតង់ អយក ខេត្តបាត់ដំបង ដោយយកបានមេដាយមាស១ និងសំរឹទ្ធ១។
រីឯក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរលេខ៣ ឈ្នះមេដាយមាស១ លេខ៤ បានទៅក្លិបកីឡាប៊ូល និងប៉េតង់សន្តិភាព ឈ្នះមេដាយមាស១ ដោយឡែកក្លិបកីឡាប៊ូល និងប៉េតង់ ក្រសួងមហាផ្ទៃ ឈ្នះមេដាយប្រាក់២ ឈរលេខ៥។ លេខ៦ បានទៅកក្លិបយោធភូមិភាគពិសេស មានមេដាយប្រាក់១ និងលេខ៧ បានទៅសម្ព័ន្ធកីឡាប៊ូល និងប៉េតង់ អយក ខេត្តកំពង់ចាម ឈ្នះមេដាយប្រាក់១។


ចុះណាត់ថ្នាក់លេខ៨ ក្លិបកីឡាប៊ូល និងប៉េតង់ អគ្គស្នងការនគរបាលជាតិ មានមេដាយប្រាក់១ លើក្លិបមជ្ឈមណ្ឌលកីឡា ខមភ ឈរលេខ៩ មានមេដាយសំរឹទ្ធ១។ លេខ១០ បានទៅលើក្លិបកីឡាប៊ូល និងប៉េតង់ គណបក្សប្រជាជនកម្ពុជា ខេត្តកំពងចាម មានមេដាយសំរឹទ្ធ១។
ចំណែក ក្លិបមន្ទីររ៉ែនិងថាមពល ខេត្តកំពង់ធំ មានមេដាយសំរឹទ្ធ ឈរលេខ១១ ក្នុងតារាង។
សូមបញ្ជាក់ថា ការប្រកួតកីឡាប៊ូល និងប៉េតង់ ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ មានកីឡាករ ២៣០នាក់ កីឡាការិនី ៨៦នាក់ និងប្រតិភូ ៥០នាក់ មកពីបណ្តាសម្ព័ន្ធក្លិប ចំនួន៥០ ទាំងរាជធានី-ខេត្ត។ ការប្រកួតមាន៦វិញ្ញាសា ក្នុងនោះមាន៖
វិញ្ញាសា បុរស ៣ទល់៣
វិញ្ញាសា នារី ៣ទល់៣
វិញ្ញាសា បុរស វាយយកពិន្ទុ
វិញ្ញាសា នារី វាយយកពិន្ទុ
វិញ្ញាសា យុវជនអាយុក្រោម ១៣ ដល់១៦ ឆ្នាំ (១ទល់១)
វិញ្ញាសា យុវនារី អាយុក្រោម ១៣ ដល់១៦ឆ្នាំ (១ទល់១)៕

You might also like