ឯកឧត្តម វ៉ាត់ ចំរើន « ការប្រកួតគុនខ្មែរកម្រិតពិភពលោក រៀបចំក្នុងគោលបំណង អភិរក្ស និងអភិវឌ្ឍ ឆ្ពោះទៅកាន់ការទទួលស្គាល់ពីមនុស្សសម័យថ្មីទូទាំងពិភពលោក»

Detail Top Banner

ថ្លែងក្នុងសន្និសិទសារព័ត៌មាន នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅអគារគណៈកម្មការជាតិអូឡាំពិក កម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC បានមានប្រសសាន៍ថា ការរៀបចំព្រឹត្តិការណ៍ប្រកួតគុនខ្មែរ ជ្រើសរើសជើងឯកពិភពលោកមាន គោលបំណង់ ពីរ សំខាន់គឺ ចូលរួមអភិរក្ស និងអភិវឌ្ឍ ក្បាច់គុនដែលជាមរតកដូនតាបានបន្សល់ទុកអោយ ។

ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ថា ការរៀបចំអោយមានព្រឹត្តិការណ៍ប្រកួត គុនខ្មែរកម្រិតពិភពលោកនេះ ឡើង មានគោលបំណងពីរសំខាន់ៗដូចជា ៖ បេសកកម្មទី១ ចូលរួមអភិរក្សក្បាច់គុនអត្តសញ្ញាណជាតិ គឺ ដើម្បីអោយខ្មែរទាំងអស់ទាំងក្នុង និងក្រៅប្រទេស មានទ្រព្យសម្បត្តិដែលជាអត្តសញ្ញាណជាតិ ថែរក្សាអ្វី ដែលដូនតា យើងមាន បន្សល់ទុកអោយ ។ សកកម្មទី២ គឺអភិវឌ្ឍដើម្បីអោយគុន ខ្មែរមានការរីក ចម្រើនដើរ ទាន់ទីផ្សារ ដូចក្បាច់គុនបណ្តាលប្រទេសជិតខាង ដែលកំពុងមានភាពជឿនលឿនតាមអោយទាន់សម័យ កាលកំពុងអភិវឌ្ឍ មានលក្ខណៈស្តង់ដាអាចអោយមនុស្សសម័យនេះទទួលយកបាន ។


ឯកឧត្តម អគ្គលេខាធិការ បន្តថា ដូច្នេះអ្វីដែលយើងកំពុងធ្វើគឺដើម្បីអោយក្បាច់គុនខ្មែររបស់យើង មានការ ទទួលស្គាល់ពីមនុស្សសម័យថ្មី មានភាពរឹងមាំ នឹងជាក្បាច់គុនមួយដែលមានប្រព័ន្ធនៃការអប់រំ ។ មានន័យថា ក្បាច់គុនជាការអប់រំ អប់រំកាយ អប់រំចិត្តចរិកលក្ខណៈរបស់យើង ម្យ៉ាងទៀតអប់រំសីលធម៌ នៅក្នុងការធ្វើស កម្មភាព ដែលគេតែងនិយាយថា មនុស្សដែលមានក្បាច់គុននៅក្នុងខ្លួនកាន់តែខ្លាំង គឺជាមនុស្សដែលប្រកប ដោយគុណធម៌កាន់តែខ្ពស់ ។ ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមថា ដូច្នេះតាមរយៈការខិតខំប្រឹងប្រែង របស់ខ្មែរតែមួយ ព្រោះយើងមានមហិតាដ៏ធំ នោះគឺលើកស្ទួយគុនខ្មែរយើងអោយមានភាពរីកចម្រើន ទទួលបានប្រជាប្រិយ៍ភាពនៅទូទាំងពិភពលោក មានប្រជាប្រីយ៍ភាពនៅលើតំបន់ ឈានពីមួយចជំហានទៅមួយជំហាន ឆ្ពោះទៅចាប់យកឱកាស អាចអោយអូឡាំពិកទទួលស្គាល់ក្បាច់គុនខ្មែរ នាពេលអនាគត់ ។

សូមជម្រាបថា ការប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៤ ឆ្នាំ២០២៣ នៅខេត្តសៀមរាប គ្រោងរៀបចំរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៦-២៧ និងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានអត្ត ពលិកមកពី១៧ប្រទេសផ្សេងគ្នាចូលរួម ។

You might also like