ឃីក បុកស៊ីង បញ្ជ្រាប់ចំណេះដឹងមន្ត្រី ចៅក្រម, អាជ្ញាកណ្ដាល របស់ខ្លួន

Detail Top Banner

សហព័ន្ធ កីឡា ឃីក បុកស៊ីង កម្ពុជា បានរៀចបំវគ្គបណ្តុះបណ្តាល មន្រ្តី, ចៅក្រម, អាជ្ញាកណ្ដាល រយៈពេល៣ថ្ងៃ ដើម្បីបញ្ជ្រាបចំណេះដឹង វិជ្ជាជីវ មុនអនុញ្ញាតអោយចេញទៅបម្រើការងារ អោយមានប្រសិទ្ធ ភាព កាត់សេចក្តីដោយតម្លាភាព សុក្រឹតយុត្តិធម៌នៅលើសង្វៀន ។ ដែលពិធីបិទវគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមក្រោមវត្តមានឧត្តមសេនីយ៍ត្រី ហេង សុខឃន ប្រធាន សហព័ន្ធ កីឡា ឃីក បុកស៊ីង កម្ពុជា កាល ពី ល្ងាច ថ្ងៃ ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២៣ នៅ ពហុ កីឡដ្ឋាន ជាតិ អូឡាំពិក ។

ឧត្តមសេនីយ៍ត្រី ហេង សុខឃន បាន សម្ដែង អារម្មណ៍ រំភើប ក្រៃលែង ដែល កម្មវិធី និង វគ្គ សិក្សា បញ្ចប់ ទៅ ដោយ រលូន ជាង នេះ ទៅទៀត ថ្នាក់ ដឹក នាំ រូប នេះ សូម ធ្វើ ការ ផ្ដាំ ផ្ញើរ ទៅ កាន់ សិក្ខា កាម ដែល បាន ចូលរួម វគ្គ សិក្សា ដ៏ មាន សារសំខាន់ នេះ យក ទៅ ប្រើ ប្រាស់ ប្រកប ដោយ ភាព ត្រឹម ត្រូវ និង ធ្វើ ការ ងារ ឲ្យ បាន ល្អ ។ ការ រៀបចំ សិក្សា វគ្គ ខ្លី នេះ គឺ ក្នុង គោលបំណង ពង្រីក ធនធាន មនុស្ស ក្នុង សហព័ន្ធ ឲ្យ មាន ចំនួន កាន់ តែ ច្រើន ។
សូមជម្រាបថា វគ្គ បណ្ដុះ បណ្ដាល នេះ ប្រព្រឹត្តិ ទៅ ចាប់ ពី ថ្ងៃ ទី ២០ ដល់ ថ្ងៃ ទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ។ វគ្គ បណ្ដុះ បណ្ដាល នេះ មាន សិក្ខាកាម ចូល រួម ចំនួន ៤៥ នាក់ ក្នុង នោះ ស្រី ៥ នាក់ និង គ្រូ ឧទ្ទេស មាន បទ ពិសោធ ក្នុង ជំនាញ ឃីក បុកស៊ីង ៕

You might also like