អ្នកប្រដាល់គុនខ្មែរផ្តួលអ្នកប្រដាល់ថៃបោះបង់ការប្រកួតមុនទឹកទី ៥ ការប្រកួតកីឡាប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥” លើសង្វៀន TV5

Detail Top Banner

ភ្នំពេញ៖ព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរមានរហ័សនាម “ការប្រកួតកីឡាប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥” លើសង្វៀន TV5 ព្រែកកំពឹស នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ អ្នកប្រដាល់គុនខ្មែរជើងខ្លាំងកម្ពុជា ៣ រូបបានផ្តួលអ្នកប្រដាល់ថៃឲ្យបោះបង់ការប្រកួតត្រឹមទឹកទី ២ និងទឹកទី ៤ បន្ទាប់ពីពួកគេប្រើស្នៀតពិសេសដើម្បីផ្តួលគូប្រកួតរៀងៗខ្លួន ។


អ្នកប្រដាល់គុនខ្មែរ សូត្រ វាសនា ក្លិបបក្សីស្លាបដែកបានយកឈ្នះអ្នកប្រដាល់ថៃ Den Phichhet ដោយពិន្ទុ បន្ទាប់ពីពួកគេប្រកួតគ្នា ៥ទឹកពេញមកនោះ អ្នកទំាង ២ នាក់មិនផ្តួលគ្នាឲ្យសន្លប់មុនទឹកទី៥បានឡើយ។ ជំនួបរវាងអ្នកប្រដាល់ទាំង២ រូបនេះមានលក្ខណៈតឹងតែងយ៉ាងខ្លាំងដោយសារទាំងសងខាងសុទ្ធតែមានផ្លែវ៉ៃចេញល្អដូចគ្នា។
កីឡាករ វាសនា ដែលជាអ្នកប្រដាល់មានល្អកែង និងជង្គង់នោះក៏វេទនា ដោយសារកណ្ដាប់ដៃ និងស្នៀតទាត់របស់ដែនភិឈីតដែរតែការវ៉ៃចេញរបស់វាសនាមានប្រៀបលើអ្នកប្រដាល់ថៃរូបនេះតែបន្តិចបន្តួចប៉ុណ្ណោះ។

ពួកគេប្រកួតគ្នា៥ទឹកពេញដោយជ័យជំនះបានទៅលើសូត្រ វាសនា។
ចំណែកអ្នកប្រដាល់គុនខ្មែរ សោម ពិសិដ្ឋ ក្លិបហ្គាឡាក់ស៊ីណាវ៉ាត្រាបានផ្ដួលអ្នកប្រដាល់ថៃ Neth
Phayak ឲ្យសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី៤។ ៣ទឹកដំបូងការប្រកួតរវាងអ្នកប្រដាល់ទាំង២ក៏មានលក្ខណៈតឹងតែងដែរ ហើយការវ៉ៃចេញរបស់ពួកគេមានប្រសិទ្ធិភាពដូចគ្នា ប៉ុន្តែ Neth Phayak ត្រូវពិសិដ្ឋវ៉ៃឲ្យអាជ្ញាកណ្ដាលរាប់ ៨ នៅទឹក ទី៣ហើយនៅទឹកទី៤គេក៏សន្លប់ក្រោកលែងលែងរួចតែម្ដង។
អ្នកប្រដាល់ គង់ ហ៊ូវ ក្លិបមេសថ្ងកខេត្តស្វាយរៀងបានប្រើជើងទាត់អ្នកប្រដាល់ថៃ Katha Thep ចំមុខបណ្ដាលឲ្យសន្លប់ធំនៅត្រឹមទឹកទី ២ ប៉ុណ្ណោះ។ ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះគង់ ហ៊ូវចង់ផ្ដួលកាថា ថេបតាំងពីទឹកទី១មកម្ល៉េះតែអ្នកប្រដាល់ថៃរូបនេះបានព្យាយាមការពារជើងនិងកែងរបស់គង់ ហ៊ូវព្រោះគេដឹងថា អាវុធដ៏ពិសិដ្ឋរបស់គង់ ហ៊ូវគឺទាត់ដែលកន្លងមកមានអ្នកប្រដាល់មិនតិចទេដែលសន្លប់ក្រោមទម្ងន់ជើងរបស់គេ។
អ្នកប្រដាល់គុនខ្មែរ ដែលម្ដងកាពារកែងម្ដងការពារជើងនោះមកដល់ទឹកទី២ស្មារតីរបស់គេក៏ដូចជាស្រុតចុះធ្វើឲ្យគង់ ហ៊ូវបញ្ចេញមួយជើងចំផ្ទៃមុខសន្លប់ក្រោកលែងរួចតែម្ដង។

ចំពោះជំនួបរវាងអ្នកប្រដាល់រួមជាតិក្នុងតំណែងគូពិសេសនោះអ្នកប្រដាល់អេលីត ប៊ុន តុង ក្លិបនាយកដ្ឋានអង្គរក្សបានផ្ដួលអ្នកប្រដាល់ធន បូរីក្លិបកងយោធពលខេមរភូមិន្ទឲ្យសន្លប់មុនសហនូរជួងបញ្ចប់ទឹកទី២៕

You might also like