អ្នកប្រដាល់ថៃឈ្នះអ្នកប្រដាល់គុននៃការប្រកួតកីឡាប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥” លើសង្វៀន TV5 នៅចុងសប្តាហ៍

Detail Top Banner

ភ្នំពេញ៖ព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរមានរហ័សនាម “ការប្រកួតកីឡាប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥” លើសង្វៀន TV5 ព្រែកកំពឹស នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ អ្នកប្រដាល់ថៃ ២ រូបបានយកឈ្នះអ្នកប្រដាល់គុនខ្មែរជើងខ្លាំងកម្ពុជាដោយពិន្ទុ ខណៈអ្នកប្រដាល់ថៃម្នាក់ទៀតបានត្រឹមស្មើគ្នា។
អ្នកប្រដាល់ជើងរន្ទះកម្ពុជា សោម វិឆ័យ ក្លិបវិបុលដារិទ្ធពោធិ៍សែនជ័យប្រកួតចាញ់ពិន្ទុអ្នកប្រដាល់ថៃ Pich Bopha ទាំងមិនអសសស់ចិត្ត។

ការប្រកួតដែលមានចំនួន ៥ទឹកនោះ អ្នកប្រដាល់ថៃហាក់ដូចជាចាប់ផ្ដើមមានប្រៀបពីចុងទឹកទី១ទៅ។
ចំណែក សោម វិឆ័យ តែងតែប្រើទម្ងន់ជើងដើម្បីផ្ដួលគូប្រកួតនោះគេបានព្យាយាមរកឧិ៍កាសបញ្ចេញអាវុធរបស់ខ្លួនតែហាក់ដូចជាចេញមិនរួចទាល់តែសោះ ដោយសាតែបញ្ចេញអាវុធមិនបាននោះវិឆ័យខិតខំព្យាយាផ្លាស់ប្ដូរវិធីវាយលុកជាញឹកញាប់តែត្រូវអ្នកប្រដាល់ថៃការពារបានព្រមទាំងវាយសងមកវិញយ៉ាងចាស់ដៃ។


ទីបំផុតវិឆ័យបានត្រឹមតែការពារនិងដកថយពីការវាយលុកប៉ុណ្ណោះ បន្ទាប់ពីប្រកួតគ្នា៥ទឹកពេញនោះវិឆ័យត្រូវចៅក្រមសម្រេចឲ្យចាញ់ Pich Bopha ដោយពិន្ទុតែម្ដង។ អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម។
អ្នកប្រដាល់កម្ពុជា រិទ្ធី សុផាត ក្លិបSuper Fight ប្រកួតចាញ់ពិន្ទុអ្នកប្រដាល់ថៃ Sing Thang ដោយពិន្ទុ ដោយអ្នកប្រដាល់ទាំង ២ រូបនេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម។ ស្ថានភាពនៃការប្រកួតរវាងរិទ្ធី សុផាតជាមួយ Sing Thang ក៏មានលក្ខណៈតឹងតែងដែរ ប៉ុន្តែការវ៉ៃចេញរបស់Sing Thangចំគោលដៅបានល្អ និងច្រើនជាង។
ចំពោះការវ៉ៃចេញរបស់សុផាតមានលក្ខណៈប្រថុយប្រថាននិងមិនសូវមានប្រសិទ្ធិភាពមិនតែប៉ុណ្ណោះព្យាយាមការពារនិងដកថយច្រើនជាងការវាយលុក ទោះបីការប្រកួតធ្វើឡើង៥ទឹកពេញក៏ពិតមែនក៏ចៅក្រមសម្រេចចិត្តឲ្យរិទ្ធី សុផាតចាញ់ពិន្ទុSing Thangដែរ។
រីឯអ្នកប្រដាល់កម្ពុជា សៀង សេងហួរក្លិបបញ្ជាការដ្ឋានកងកាំភ្លើងធំប្រកួតបានត្រឹមស្មើពិន្ទុជាមួយអ្នកប្រដាល់ថៃ Vithya Vin Obun ប៉ុណ្ណោះដោយអ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់
៦០គីឡូក្រាម។
ជំនួបរវាងគូនេះមានលក្ខណៈតឹងតែងមិនតែប៉ុណ្ណោះគេហាក់ដូចជាមានប្រៀបលើគ្នាទៅវិញទៅមក។ក្រោយពីប្រកួតគ្នា៥ទឹកពេញនោះលទ្ធផលចុងក្រោយបានត្រឹមស្មើពិន្ទុគ្នា៕

You might also like