សមាគមក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយច្រើនជាងគេ ពីការប្រកួតកីឡាហាប់គីដូជើងឯកថ្នាក់ជាតិ លើកទី១ ឆ្នាំ២០២៣
ភ្នំពេញ ៖ បន្ទាប់ពីឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ់អស់រយៈពេល២ថ្ងៃ សមាគមក្រសួងមហាផ្ទៃ ឈរលេខ១ ឈ្នះមេដាយមាស៧ ប្រាក់៨ និងសំរឹទ្ធ៧ ខណៈក្លិបធីណាហាប់គីដូ ឈរលេខ២ មានមេដាយមាស៥ ប្រាក់៥ និងសំរឹទ្ធ៣ រីក្លិបឥន្ទ្រីយ៍ហាប់គីដូ ឈរលេខ៣ មានមេដាយមាស៣ ប្រាក់៣ និងសំរឹទ្ធ៦ ដោយឡែកក្លិបម៉ាស្ទ័រសេង ឈរលេខ៤ មានមេដាយមាស១ ប្រាក់២ និងសំរឹទ្ធ១០ និងក្លិបអូឡាំពិក ឈរលេខ៥ មានមេដាយមាស១ និងសំរឹទ្ធ៨។

ទោះបីសហព័ន្ធរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិជាលើកដំបូងក៏ពិតមែន ប៉ុន្តែមន្រ្តីសហព័ន្ធវាយតំលៃខ្ព់ចំពោះការរៀបចំ ទាំងមន្រ្តីអាជ្ញាកណ្តាល និងគណៈកម្មការគឺបំពេញភារកិច្ចតាមតួរនាទី បានល្អ។ ជាគោលដៅបន្ទាប់សហព័ន្ធកីឡាហាប់គីដូកម្ពុជា នឹងបន្តរៀបចំព្រឹត្តិការណ៍ប្រកួតជើងឯកថ្នាក់ជាតិជាបន្តបន្ទាប់ទៀត៕


