ជួបដៃគូចាស់នៅសង្វៀន PNN ចុងសប្តាហ៍នេះ ! យ៉េន ឌីណា មិនយោគយល់នោះទេ

Detail Top Banner

នាគកំណាតដែនដីសមុទ្រ ខេត្តកោះកុង យ៉េន ឌីណា នឹងត្រូវជួបតតាំងជាមួយអ្នក ប្រដាល់ឆ្លងដែនមកពីប្រទេសថៃ ស៊ែនវីត នៅសង្វៀនទូរទស្សន៍ PNN នាថ្ងៃអាទិត្រ ទី៧ ខែមករា ឆ្នាំ២០២៣សប្តាហ៍នេះ ។


ថ្លែងប្រាប់ក្រោយបញ្ចប់ការប្រកួត យ៉េន ឌីណា បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងប្រាប់ថា រូបបានត្រៀមខ្លួនពេញលេញល្អណាស់ មិនមានបញ្ហាសុខភាពអ្វីនោះទេ ។ ចំពោះការប្រកួតនាចុងសប្តាហ៍នេះ ជាមួយកីឡាករថៃខាងលើ សិស្សរបស់លោកអេភូថង បានបញ្ជាក់ថា ធ្លាប់ជួបគ្នាបានពីលើករួចមកហើយ កាលពីជាង៣ឆ្នាំមុន ដោយរូបគេ ធ្លាប់យកឈ្នះពិន្ទុលើដៃគូទាំងពីរលើក ។ បើទោះបីជាធ្លាប់យកឈ្នះក៏ពិតមែន ប៉ុន្តែរូបគេ មិនហ៊ានរំពឹងខ្ពស់ថាអាចយកឈ្នះម្តងទៀត១០០ភាគរយនោះទេ ត្បិតដៃគូចាស់ខាងលើ ក៏ជាកីឡាករល្អគ្រប់គ្រឿងពិបាកយកឈ្នះ ព្រោះសមត្ថភាពរបស់គេនាពេលបច្ចុប្បន្នរាងធ្លាក់ទើបតែត្រឡប់មកវិញបានប្រហែល៧០ភាគរយប៉ុណ្ណោះ បើប្រៀបធៀបនឹងសមត្ថភាពពីមុន ណាមួយខានជួបគ្នាយូ មិនដឹងថាគេឡើងដល់កម្រិតណា ។ ជាចុងក្រោយយ៉េន ឌី ក៏បានបង្ហាញការប្តេជ្ញាចិត្តក្នុងការបញ្ចេញអោយអស់ពីសមត្ថភាព អាវុធទាំងប៉ុន្មាន​បញ្ចេញអោយអស់មិនលាក់ក្បាច់ នឹងធ្វើអោយការប្រកួតកក្រើកមិនអោយអ្នកគាំទ្រខកចិត្តនោះទេ ។

សូមជម្រាបថា អ្នកប្រដាល់រហ័ស្សនាមនាគកំណាចមកពីដែនដីសមុទ្រខេត្តកោះកុង យ៉េន ឌីណា ដែលត្រូវជាកូនសិស្សរបស់លោកអេភូថង នឹងត្រូវជួបតតាំងជាមួយអ្នកប្រដាល់ឆ្លងដែនមកពីប្រទេសថៃ ស៊ែនវី នៅសង្វៀនទូរទស្សន៍ PNN នាថ្ងៃអាទិត្រ ទី៧ ខែមករា ឆ្នាំ២០២៣សប្តាហ៍នេះ ចាប់ពីវេលាម៉ោង ១រសៀលតទៅ។

You might also like