ខេត្តកណ្ដាលត្រៀមរៀបចំ២ប្រភេទកីឡា អបអរសាទរទិវាជ័យជម្នះ ៧ មករា
មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជាបច្ចេកទេស នឹងការចាប់ឆ្នោត ចែកពូលលើពីប្រភេទកីឡា ដោយមានការចូលរួមពីតំណាងក្រុមប្រតិភូកីឡា ដែលត្រៀមចូលរួមប្រកួត អបអរសាទរទិវាជ័យជម្នះ ៧ មករា ឆ្នាំ២០២៣ នាចុងសប្តាហ៍នេះ ។
បើតាមការបញ្ជាក់របស់លោកពៅ វណ្ណា ប្រធានការិយាល័យកីឡានៃមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាល បានអោយដឹងថា ការប្រកួតកីឡាករចំនួនពីរប្រភេទ មានដូចជា បាល់ទាត់ និងប៉េតង់ សរុប៥១ ក្រុមចូលរួម ខណៈការប្រកួត រៀបចំឡើងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាជ័យជម្នះ ១៩៧៩-៧មករា ឆ្នាំ២០២៤ តាមផែនការប្រតិបត្តិ ប្រចាំឆ្នាំ២០២៣ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាល ដែលប្រព្រឹត្តិចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី ៩ ខែ មករា ឆ្នាំ២០២៤ ។
លោក ពៅ វណ្ណា ឲ្យដឹងថា ចំពោះវិញ្ញាសាកីឡាបាល់ទាត់វ័យចាស់មាន ៥ ក្រុម (ចំពោះអាយុយោងតាមបទបញ្ជាបច្ចេកទេសនៃការប្រកួត) មាន ១៤ ក្រុម ដោយប្រើរូបមន្ត ប្រកួតចាញ់ធ្លាក់ ដែលធ្វើការប្រកួតជាផ្លូវការពហុកីឡដ្ឋាន ខេត្តកណ្តាលចាប់ថ្ងៃពីទី៥តទៅ ។
លោកបានបន្តថា ចំណែកកីឡាប៉េតង់មាន ៣ កម្រិត គឺបុរស (ចាប់ពីអាយុ១៥ ឆ្នាំ ៣៩ ឆ្នាំ) វិញ្ញាសា ៣ នាក់ ទល់ ៣ នាក់ រីឯនារី (ចាប់ពីអាយុ១៨ ឆ្នាំ ៣៩ ឆ្នាំ) វិញ្ញាសា ៣ នាក់ ទល់ ៣ នាក់ និងវ័យចាស់ (ចាប់ពីអាយុ ៣៦ ឆ្នាំ ឡើងទៅ) វិញ្ញាសា ៣ នាក់ ទល់ ៣ នាក់។ ក្រុមកីឡាប៉េតង់មាន ៤៦ ក្រុមក្នុងនោះក្រុមប៉េតង់វយ័ចាស់ មាន ២៧ ក្រុម ក្រុមយុវជនមាន ១១ ក្រុម និងក្រុមយុវនារីមាន ៨ក្រុម ។
សូមជម្រាបថា ការប្រកួតបាល់ទាត់ នឹងប៉េតងខាងលើ រៀបចំឡើងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាជ័យជម្នះ ១៩៧៩-៧មករា ឆ្នាំ២០២៤ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី ៩ ខែ មករា ។