សហព័ន្ធកីឡាគុនបញ្ចស៊ីឡាត់ លេចចេញជារូបរាងជាផ្លូវការ

Detail Top Banner

បន្ទាប់ពីសម្រេចបានជោគជ័យដ៏ធំធេង ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ ផ្ទះកាលពីពេលកន្លងទៅ ទីបំផុត សហព័ន្ធកីឡាគុនបញ្ចស៊ីឡាត់ បានចេញជារូបរាង នឹងត្រូវ បានក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយគណៈកម្មការជាតិអូឡាំពិកកម្ពុជា ទទួលស្គាល់ ជាផ្លូវការហើយ ។

បើយោងតាមមហាសន្និបាតបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិ អាណត្តិទី១ ឆ្នាំ២០២៤-២០២៨ របស់សហព័ន្ធ នៅទីស្នាក់ការ អូឡាំ ពិកកម្ពុជា NOCC នារសៀល ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯឧត្តម ណយ ផាណា តំណាង NOCC រួមជាមួយលោក ដួង មាសចំរើន តំណាងក្រសួងអប់រំ ដើម្បីធ្វើជាសាក្សី នៃការទទួល ស្គាល់សហព័ន្ធថ្មីដែលទើបតែបង្កើត ។

សម្រាប់ការដឹងនាំសហព័ន្ធ កីឡាគុនបញ្ចស៊ីឡាត់ អាណត្តិ ទី ១ ឆ្នាំ ២០២៤- ២០២៨ ក្នុងនោះ ឯកឧត្ដម សេង ធារិន ជាប្រធាន រួមជាមួយសមាសភាព គណៈកម្មាធិការប្រតិបត្តិមួយចំនួនទៀតមានដូចជា ៖ ឯកឧត្ដម សឹង្ហ ទុំ អនុប្រធានអចិន្ត្រៃយ៍ ,ឯកឧត្ដម តឹក ប៊ុនធឿន អនុប្រធាន , ឯក ឧត្ដ ម ស៊ុ សំណាង អនុ ប្រធាន , ឯកឧត្ដម បោន ប៊ិន អនុ ប្រធាន , ឯក ឧត្ដម នាក់ ថារ៉ែន អនុ ប្រធាន , លោក ឈាង សុវណ្ណ រតនា អនុ ប្រធាន , លោក សេង ប៊ុន សុង អនុ ប្រធាន , Mr Andy Steven អនុ ប្រធាន , លោក អ៊ួ តារា អគ្គលេខាធិការ , លោក វី តារ៉ា អគ្គលេខាធិការរង , លោក អ៊ុង ដារិទ្ធ អគ្គលេខាធិការ រង , លោក អឿន រស្មី អគ្គហេរញ្ញិក និង សមាជិក ចំនួន ១៤ នាក់ ទៀត ។

បន្ទាប់ពីទទួលបានការគាំទ្រអោយធ្វើជាប្រធានសហព័ន្ធដែលទើបលេចចេញជារូបរាងថ្មីនេះ ឯកឧត្ដម សេង ធារិន បានប្ដេជ្ញាខិតខំអស់ពីកម្លាំងកាយចិត្ត ក្នុងការដឹកនាំ និងអភិវឌ្ឍន៍សហព័ន្ធក្មេងខ្ចីមួយនេះ ឲ្យមានភាពរីកចម្រើន ទាំងហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស សម្រាប់ត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា ។

ជាមួយគ្នានោះឯកឧត្តម ណយ ផាណា ក្នុងនាមគណៈកម្មការជាតិអូឡាំពិកកម្ពុជា រួមជាមួយលោក ដួង មាសចំរើន ក្នុងនាមក្រសួងអប់រំយុវជន និងកីឡា ក៏បានផ្ដល់អនុសាសន៍មួយចំនួន ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាមួយនេះឲ្យរីកចម្រើន ឆ្ពោះទៅការរៀបចំខ្លួនអោយបានល្អប្រសើ សម្រាប់ត្រៀមធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជន អាស៊ី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ២០២៩ខាង មុខ ។

គូសបញ្ជាក់ផងដែរថា បន្ទាប់ពីបញ្ចប់អង្គមហាសន្និបាត ក៏មានជាការសម្តែង ក្បាច់ប្រយុទ្ធ ក៏ដូចជាស្នៀតមួយចំនួន របស់កីឡាករ ដែលបានហ្វឹកហាត់ ក្បាច់គុនបញ្ចស៊ីឡាត់ ផងដែរ ដើម្បីបង្ហាញទៅកាន់អង្គពិធីបានទស្សនា ។

You might also like