អ្នករៀបចំមហាព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃឆ្លងកាត់ឧបសគ្គដណ្តើមជើងឯកប្រចាំឆ្នាំ២០២៤និយាយថា ទោះបីក្រុមហ៊ុនដៃគូថមថយ តែនូវតែរក្សាការរៀបចំទ្រង់ទ្រាយធំ
ភ្នំពេញ ៖ មហាព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃឆ្លងកាត់ឧបសគ្គដណ្តើមជើងឯកឆ្នាំ២០២៤ នឹងដំណើរការប្រកួតផ្លូវការរយៈពេល២ថ្ងៃ នៅគល់ស្ពានព្រែកព្នៅ ក្បែពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃទី២៤-២៥ ខែ កុម្ភៈ ឆ្នាំ២០៤ ។
លោក ពេជ្រ សុខា អ្នករៀបចំមហាព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃឆ្លងកាត់ឧបសគ្គដណ្តើមជើងឯកប្រចាំឆ្នាំ២០២៤ បានបញ្ជាក់ឲ្យដឹងថា ការរៀបចំនៅក្នុងឆ្នាំ២០២៤នេះ គឺជាឆ្នាំទី៨ហើយ ការប្រណាំង គឺមាន៨ប្រទេសចូលរួម ដោយមានការដាក់ទង់ជាតិតំណាងប្រទេសទាំង៨ ដើម្បីបង្ហាញអន្តរជាតិថា កម្ពុជាក៏អាចរៀបចំព្រឹត្តិការណ៍ប្រណាំងកម្រិតអន្តរជាតិធំៗបានដូចបណ្តាប្រទេសផ្សេងៗដែរ។ លោកថា ទោះបីឆ្នាំ២០២៤នេះ សេដ្ឋកិច្ចពុំសូវល្អ ដែល ធ្វើឲ្យក្រុមហ៊ុនដៃគូថមថយការឧបត្ថម្ភគាំទ្រ ជាងបណ្តាឆ្នាំមុនៗយ៉ាងណាក្តី ប៉ុន្តែសម្រាប់មហាព្រឹត្តិការណ៍ប្រកួតក្នុងឆ្នាំ២០២៤នេះ គឺនូវតែរក្សាការរៀបចំជាទ្រង់ទា្រយធំដដែល ដើម្បីអភិវឌ្ឍន៍កីឡាម៉ូតូត្រៃរបស់កម្ពុជាឲ្យរីកចំរើនជឿនលឿនដូចបណ្តាប្រទេសនានានៅក្នុងតំបន់។
អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងខាងលើ បានបញ្ជាក់ទៀតថា មហាព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃឆ្លងកាត់ឧបសគ្គ ដែលលោក បានតស៊ូរៀបចំនេះ គឺជាការបើទំព័រថ្មីសម្រាប់កម្ពុជា។ដូច្នោះសូមឲ្យភាគីពាក់ព័ន្ធកីឡាករកីឡាការិនីដែលស្រលាញ់ចូលចិត្តលើប្រភេទកីឡាមួយនេះចូលរួមពួតដៃគ្នាលើកស្ទួយ ដើម្បីឲ្យវិស័យកីឡាមួយនេះកាន់តែមានសក្កានុពលនៅកម្ពុជា។
លោក ពេជ្រ សុខា ក៏បានអំពាវនាវឲ្យកីឡាករកីឡាការិនីដែលចូលចិត្តកីឡាម៉ូតូត្រៃចុះឈ្មោះចូលរួមប្រកួតឲ្យបានច្រើន ដើម្បីញ៉ាំឲ្យមហាព្រឹត្តិការណ៍ប្រណាំងមួយនេះ កាន់តែធំនិងអស្ចារ្យ ព្រោះការទទួលចុះឈ្មោះចូលរួមប្រណាំងនៅតែបើកទទួលរហូតថ្ងៃប្រកួត នៅថ្ងៃទី២៤-២៥ ខែ កុម្ភៈ ឆ្នាំ២០២៤។ សូមបញ្ជាក់ថាមហាព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃឆ្លងកាត់ឧបសគ្គដណ្តើមជើងឯកប្រចាំឆ្នាំ២០២៤ គិតមកត្រឹមថ្ងៃចេញផ្សាយនេះ មានកីឡាករកីឡាការិនីចុះឈ្មោះចូលរួមប្រកួតបានចំនួន១១៧នាក់ហើយ ក្នុងនោះស្រី១៤នាក់ និងក្មេង១៩នាក់។ ការប្រណាំងលើ៩វិញ្ញាសាដូចជា៖វិញ្ញាសាកម្រិត A EXPERT OPEN។ វិញ្ញាសាកម្រិតB INTERMEDIATE-OPEN។វិញ្ញាសាមកម្រិតC1 . NOVICE។វិញ្ញាសាកម្រិតC2. NOVICE-OPEN។វិញ្ញាសា VIP- VETERANS-OPEN។វិញ្ញាសា LADIES-OPEN។វិញ្ញាសា KIDS SUPER MINI។វិញ្ញាសា KIDS MINI 50CC-65CC(6-11YRE OLD) និងវិញ្ញាសាE-MODIFIED-OPEN៕