ទីក្រុងម៉ូតូ ចូលខ្លួនឧបត្ថមដល់គ្រូបង្វឹក នឹងកីឡាករហែលទឹកពីររូប ដើម្បីជម្រុញគុណផលបច្ចេកទេស
ហាងលក់ម៉ូតូដ៏មានប្រជាប្រិយភាពមួយក្នុងប្រទេសកម្ពុជា បានចូលខ្លួនជួយជ្រោមជ្រែង ឧបត្ថម ដល់វិស័យកីឡាហែលទឹក បន្ទាប់ពីមើលឃើញពីសារៈសំខាន់ ក៏ដូចជាការគាំទ្រពីសំណាក់ បង ប្អូនប្រជាពលរដ្ឋកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាទទួលសិទ្ធ ធ្វើជា ម្ចាស់ផ្ទះ ទទួលបានជោគជ័យនាពេលកន្លងទៅថ្មីៗនេះ ។
ដែលការចុះហត្ថលេខា ពី សំណាក់ អតីតកីឡាហែលទឹក ហែមថុន វិទិនី ជាមួយកញ្ញា លី ឈុនអ៊ី បានរៀបចំ នៅទីតាំង ហាងផ្ទាល់ ដែលស្ថិតនៅម្តុំផ្សារដេប៉ូ រាជធានីភ្នំពេញ នារសៀល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ។
បើតាមការបញ្ជាក់របស់តំណាងហាង បានអោយដឹងថា មូលហេតុដែលហាង ចូលរួមឧបត្ថម ក្នុងវិស័យកីឡា ក៏ព្រោះបានមើលឃើញពីភាពលេចធ្លោ របស់អត្តពលិកហែលទឹក ក្នុងព្រឹត្តិ ការណ៍ កីឡាដ៏ធំដែលមិនធ្លាប់មានពីមុនមក នឹងការគាំទ្រពីសំណាក់បងប្អូន ប្រជាពលរដ្ឋ ទាំង ក្នុងស្រុក ក្រៅស្រុកមកលើកីឡា ក្នុង ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលជាភាពជោគជ័យដ៏ធំមួយ សម្រាប់ប្រទេសកម្ពុជា ។ លោកបន្តថា កីឡាពិតជាមានសារៈសំខាន់ចំពោះសុខ ភាពប្រៀប ដូចជាឱសថធម្មជាតិដ៏ល្អ មូលហេតុទាំងនេះហើយធ្វើឲ្យបេះដូងរបស់ហាងទីក្រុងម៉ូតូ សម្រេច ចិត្តក្នុងការជ្រើសរើសដៃគូសហការ ជាមួយកញ្ញាហែមថុនវិទីនី ដែលជាគ្រូបង្វឹកហែលទឹក រួមជាមួយកីឡាករពីររូបទៀតគឺកីឡាករ Antoine នឹងកីឡាករPieter ដែលអ្នកទាំងពីរ ជាកីឡា ករហែលទឹក វ័យក្មេងរបស់កម្ពុជា ។
ជាមួយគ្នានោះកញ្ញា ហែមថុន វិទីនី ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដែលមានក្រុមហ៊ុន ដៃគូឯកជន មើលឃើញពីសារសំខាន់នៃកីឡា នឹងបានរួចចំណែកលូកដៃជួយដល់កីឡាករ ដើម្បីលើកកម្ពស់ទ្រទ្រង់ជីវភាពកីឡាករ កីឡាករកីឡាការិនី ។ តាមរយៈការជួយ ឧបត្ថមដល់ កីឡាហែលទឹកនេះ កញ្ញារួមជាមួយកីឡាករហែលទឹកកម្ពុជា ពីររូបទៀត បានបង្ហាញ ការប្តេជ្ញា ចិត្តខ្ពស់ ក្នុងការចូលរួមប្រកួតកម្រិតជាតិ និងអន្តរជាតិនានា នឹងនាំយកជោគជ័យមកជូនប្រទេសជាតិជាបន្តរបន្ទាប់ទៀត ។ ទន្ទឹមនោះ កញ្ញាហែមថុន វិទិនី ក៏សង្ឃឹមថា ក្រុមឯកជន នឹងចូលរួមគាំទ្រឧបត្ថមដល់អត្តពលិកផ្សេងទៀត មិនមែនតែប្រភេទកីឡាកហែលទឹកមួយនោះទេ គឺគ្រប់ប្រភេទកីឡាទាំងអស់ ដែលបង្ហាញភាពលេចធ្លោជូនជាតិ ។
សូមបញ្ជាក់ថា សម្រាប់ឧបត្ថមដល់វិស័យកីឡាករហែលទឹកនេះ ហាងខាងលើ បានជួយចុះអនុស្សរនជាមួយកញ្ញាហែមថុន វិទិនី រួមជាមួយកីឡាករពីររូបទៀតគឺកីឡាករ គី កីឡាករ Antoine នឹងកីឡាករPieter ។ ខណៈដែលកីឡាករ Antoine នឹងត្រូវត្រៀមខ្លួនប្រកួតតំណាងអោយកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅប្រទេសបារាំង នាពេលខាងមុខ ៕