សហព័ន្ធខ្មែរហាប់គីដូ ចែកវិញ្ញាបនបត្រដល់សិស្សឆ្នើម
សហព័ន្ធខ្មែរហាប់គីដូ បានរៀបចំពិធីចែកវិញ្ញាបនបត្រជូនកីឡាករ កីឡាការិនីឆ្នើម ដែលបាន ហ្វឹកហាត់ត្រឹមត្រូវ និងមានសមត្ថភាពពេញលេញ ព្រមទាំងបានប្រឡង់ជាប់កម្រិតខ្សែក្រវាត់ តាមលំដាប់ផងដែរ ។
លោក គួច ហុងជៀក អនុប្រធានសហព័ន្ធ ក៏បានថ្លែងដែរថា ការពិធីចែកវិញ្ញាបនបត្រ នេះដើម្បី ផ្តល់ការលើកទឹកចិត្ត ជូន ដល់កីឡាករកីឡាការិនី ឲ្យខិតខំដុសខាត់សមត្ថភាព ឲ្យកាន់តែល្អ ប្រសើរបន្ថែមទៀត។ លោកបន្ដថា នេះក៏ជាការ បញ្ជាក់ ដ៏សំ ខាន់មួយ ក្នុងមូលដ្ឋានគ្រឹះ ដើម្បីត ទៅថ្ងៃមុខ ដែលពួកគាត់មានបំណងចង់ធ្វើជាគ្រូបង្ហាត់ ក៏មានវិជ្ជាជីវៈកីឡាត្រឹមត្រូវច្បាស់លាស់។ បន្ថែមពីលើនេះ លោកអនុប្រធានក៏បានអំពាវនាវដល់មហាជន ដែលមានកូនចៅតូចៗអាចនាំគាត់មកចូលរួមហ្វឹកហាត់កីឡាហាប់គីដូ ដើម្បីសុខភាពរាងកាយរឹងមាំល្អ សុខភាពល្អ ជាពិសេសគឺជំរុញឲ្យបញ្ញាស្មារតីកាន់តែប្រសើរផងដែរ។
លោកសេង ប៊ុនសុង បានមានប្រសាសន៍ទូន្មានទៅកាន់កីឡាករ កីឡាការិនីទាំងអស់ ដែលបាន ឆ្លង កាត់ការហ្វឹកហាត់ ត្រូវមានវិន័យ ក្រមសីលធម៌វិជ្ជាគុន ពិសេសនោះគឺគុនធម៌ មិនភ្លេចគុន គ្រូបាអាចារ្យ ដែលធ្លាប់បង្ហាត់បង្ហាញតាំងពីដើមរៀងមក ។ លោកបញ្ជាក់ថា តាមរយៈការប្រ កាន់ភ្ជាប់នូវគុនធម៌ក្នុងខ្លួន គោរពវិន័យខ្ជាប់ខ្ចួន អោយតម្លៃសិស្សច្បង សិស្សប្អូនក្នុងក្លឹប នឹង ជួយអោយគ្រួសារ ហាប់គីដូចេះសាមគ្គីគ្នាជាធ្លុងមួយ ជួយជម្រុញអោយប្រភេទកីឡាមួយ នេះ កាន់តែមានការវិវឌ្ឍពីមួយជំហ៊ាន ទៅមួយជំហ៊ានទៀត យ៉ាងរលូន ។
ជាមួយគ្នានោះ លោកគ្រូតាក្រមាមាស សាន គឹមស៊ាន ក៏បានមានប្រសាសន៍បន្ថែមដែរថា ការហ្វឹកហាត់ក្បាច់គុនគឺពិតជាមានសារប្រយោជន៍ច្រើនណាស់ ដល់សុខភាពរាងកាយរបស់យើងរាលគ្នា មិនថាហ្វឹកហាត់ក្បាច់គុនអ្វីនោះទេ ។ លោកគ្រូតាក្រមាមាស បន្តថា ក្បាច់គុននិមួយៗ សុទ្ធសឹងតែមានក្បាច់ស្នៀតពិសេសរៀងៗខ្លួន សំខាន់ការអនុវត្តរបស់បុគ្គលតែប៉ុណ្ណោះ ។
សូមបញ្ជាក់ថា សម្រាប់ការរៀបចំ ពិធីចែកវិញ្ញាបនបត្រជូនកីឡាករ កីឡាការិនីឆ្នើម ខាងលើបាន ធ្វើឡើងដោយមានការអញ្ជើញចូលរួមពីសំណាក់លោកព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន លោក គួច ហុងចៀក អនុប្រធានសហព័ន្ធ លោកសេង ប៊ុនសុង រួមជាមួយព្រឹទ្ធាចារ្យក្នុងសហ ព័ន្ធ និងកីឡាករ កីឡាការិនីរបស់ហាប់គីដូ ជាច្រើននៅសាលហ្វឹកហាត់ ក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិក នារសៀលថ្ងៃ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។