ឯកឧត្តម វ៉ាត់ ចំរើន លើកឡើងថា ការប្រមូលផ្តុំជម្រើសជាតិឆ្នាំ២០២៤ ជាយុទ្ធសាស្រ្តពង្រឹងត្រៀមការប្រកួតក្នុងស្រុកនៅក្នុងស្រុក

Detail Top Banner

ភ្នំពេញៈ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា បានថ្លែងលើកឡើង នៅក្នុងកិច្ចប្រជុំ ជាមួយថ្នាក់ដឹកនាំសហព័ន្ធកីឡាជាតិ សម្រាប់ផែនការប្រមូលផ្តុំជម្រើសជាតិ ឆ្នាំ២០២៤ ថា ការប្រមូលផ្តុំក្រុមជម្រើសជាតិនៅក្នុងឆ្នាំ២០២៤នេះ មិនមែនជាគោលដៅយុទ្ធសាស្រ្តត្រៀមសម្រាប់ចូលរួមប្រជែងក្នុងព្រឹត្តិការណ៍ធំនោះទេ ពោលការប្រមូលផ្តុំនៅឆ្នាំនេះគឺត្រៀមព្រឹត្តិការណ៍អន្តរជាតិតូចៗសម្រាប់សហព័ន្ធកីឡាជាតិមួយចំនួនដែលជាការប្រកួតលក្ខណៈជើងឯកប៉ុណ្ណោះ។ ព្រោះព្រឹត្តិការណ៍កីឡាធំដែលជាគោលដៅយុទ្ធសាស្រ្តគឺការប្រមូលផ្តុំត្រៀមស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ក្នុងឆ្នាំ២០២៥។

ឯកឧត្តម រដ្ឋលេខាធិការ បានគូសបញ្ជាក់ទៀតថា ការប្រមូលផ្តុំនៅឆ្នាំ២០២៤សម្រាប់ជម្រើសជាតិ គឺជាពេលវេលានៃការពង្រឹងគុណផលក្នុងក្របខណ្ឌនៅក្នុងប្រទេសរបស់យើង ដែលជាការហ្វឹកហាត់កម្រិតមូលដ្ឋាន ដើម្បីពង្រឹងសមត្ថភាពនូវនិងកន្លែងឱ្យបានរឹងមាំខ្លាំងការពារនូវការធ្លាក់ចុះគុណផលបច្ចេកទេស ហើយ ការពង្រឹងសមត្ថភាពការហ្វឹកហាត់គឺជារឿងចាំបាច់សម្រាប់ការប្រមូលផ្តុំឆ្នាំ២០២៤នេះ។


ឯកឧត្តម រដ្ឋលេខាធិការ បានលើកឡើងទៀតថា ក្នុងឆ្នាំ២០២៥ឆ្នាំក្រោយទើបជាការប្រមូលផ្តុំជម្រើសជាតិឆ្ពោះទៅរកបច្ចេកទេសត្រៀមប្រកួតកីឡាស៊ីហ្គេម នៅប្រទេសថៃ ព្រោះស៊ីហ្គេម នៅប្រទេសថៃ ជាព្រឹត្តិការណ៍ធំដែលកម្ពុជាត្រូវការពារសិទ្ធិផលចំនួនមេដាយ និងការពារកិត្តិយសរបស់ជាតិ ខណៈដែលព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ កម្ពុជាទទួលបានជោគជ័យ និងភាពលេចធ្លោ។ទន្ទឹមជាមួយគ្នានេះ ឯកឧត្តម រដ្ឋលេខាធិការ បានសូមណូមពរឱ្យថ្នាក់ដឹកនាំសហព័ន្ធកីឡាជាតិត្រូវចូលរួមមានការស្រុះស្រួលគ្នាជាគោលការណ៍លើការពង្រឹងសមត្ថភាពការហ្វឹកហាត់នៅក្នុងប្រទេសឱ្យបានពី៦០ទៅ៧០%មានន័យថាត្រូវពង្រឹងគ្រូបង្វឹកនិងគ្រូជំនួយពីពាក់និងសមត្ថភាពក្នុងការបង្វឹកជម្រើសជាតិ ដើម្បីឱ្យជម្រើសជាតិបានឡើងគុណភាពកម្លាំងកាយដល់៦០ទៅ៧០%ធានបានការធ្វើបច្ចេកទេសដោយគុតមុត៕

You might also like