ស្រុកខ្សាច់កណ្តាល បើកការប្រកួតបាល់ទាត់ ពានអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ផ្តល់ឱកាសដល់យុវជនបញ្ចេញសមត្ថភាព

Detail Top Banner

ស្រុកខ្សាច់កណ្ដាល កាលពីចុងសប្តាហ៍ថ្មីៗនេះ បានរៀបចំការប្រកួតបាល់ទាត់ ពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រចាំឆ្នាំ២០២៣ ដើម្បីផ្តល់ឱកាសដល់យុវជនបញ្ចេញសមត្ថភាព
។ ដែលការប្រកួតនេះ បានរៀបចំពិធីបើក ក្រោមវត្តមាន លោកបណ្ឌិត កៅ ថាច ប្រធានក្រុមការងារ ចលនាយុវជន របស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកខ្សាច់កណ្តាល អមដំណើររួមមាន លោក ចេង ឌីណា អភិបាល នៃគណៈអភិបាល ស្រុកខ្សាច់កណ្តាលនៅទីលានបាល់ទាត់ វិទ្យាល័យ ហ៊ុន សែន ROTA ខ្សាច់កណ្ដាល ។

លោក លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាលបានមានប្រសាសន៍ថា ការប្រកួតនេះធ្វើឡើង ផ្តល់ឪកាសដល់យុវជន បំពេញនូវក្តីប្រាថ្ញា ព្រមទាំងបានបញ្ចេញនូវសមត្ថភាព ការចូលរួមទស្សនា សម្រាប់អ្នកគាំទ្រ ស្រលាញ់កីឡាជាមួយនឹងស្នាមញញឹម សាមគ្គីភាព មិត្តភាព ភាតរភាព និងទំនាក់ទំនងជាសារវន្ត ដែលមិនអាចខ្វះបានឡើយ ។


លោកបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ដោយការយកចិត្តទុកដាក់ របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចំពោះវិស័យកីឡា ដោយបានចង្អុលបង្ហាញ ណែនាំដល់ក្រុមការងារឲ្យរៀបចំ បង្កើតក្រុមកីឡាយុវជន នៅឃុំទាំង១២ ក្នុងស្រុកខ្សាច់កណ្តាល និងរៀបចំឲ្យមានកម្មវិធីប្រកួត ដណ្តើមពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងជំរុញការ អភិវឌ្ឍវិស័យកីឡានៅស្រុកខ្សាច់កណ្ដាល ឲ្យមានការរីកចម្រើន ពីព្រោះថា ការលេងកីឡានាំមកនូវសុខភាពល្អ បញ្ញាវាងវៃ មានសាមគ្គីភាព មិត្តភាព និងថែមទាំងបង្កើតនូវបរិយាកាស សប្បាយរីករាយទៀតផង ។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោកបណ្ឌិត កៅ ថាច បានប្រកាសបើកការប្រកួត និងដាក់ឲ្យប្រើប្រាស់ទីលានបាល់ទាត់ វិទ្យាល័យ ហ៊ុន សែន ROTA ខ្សាច់កណ្ដាលជាផ្លូវការ ដើម្បីបម្រើជូនក្មួយៗដែលចូលចិត្តលេងកីឡា ព្រោះកីឡាផ្តល់ឪកាសដល់យុវជន បំពេញនូវក្តីប្រាថ្ញា ព្រមទាំងបានបញ្ចេញនូវសមត្ថភាព ការចូលរួមទស្សនា សម្រាប់អ្នកគាំទ្រ ស្រលាញ់កីឡាជាមួយនឹងស្នាមញញឹម សាមគ្គីភាព និងមិត្តភាពពីឃុំមួយទៅឃុំ និងពីយុវជនម្នាក់ទៅយុវជនម្នាក់ទៀត។
ចំពោះការប្រកួតនេះមានការចូលរួមពីក្រុមការងារ យុវជនស្រុក-ឃុំទាំង១៨ គណៈកម្មការ អាជ្ញាកណ្ដាល សសយក និងកីឡាករទាំង ១២ ក្រុម សរុបចំនួន ៧៥០ នាក់ ។

You might also like