អគ្គលេខាធិការសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ចុះពិនិត្យ លើកទឹកចិត្តដល់អត្តពលិក បន្តខិតខំប្រឹងប្រែងហ្វឹកហាត់

Detail Top Banner

នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស សារិន អគ្គលេខាធិការសហព័ន្ធ បានចុះពិនិត្យសួសុខទុកលើកទឹកចិត្តដល់​ កីឡាករ កីឡាការិនី ដែលកំពុងហ្វឹកហាត់ នៅក្នុងជុំរុំប្រមូលផ្តុំសម្រាប់ត្រៀមការប្រកួតនានា នៅពេលខាងមុខ ។

ក្នុងឱកាសនៃការចុះសួសុខទុកនោះ ឯកឧត្តមបណ្ឌិតក៏បាន ណែនាំដល់គ្រូបង្វឹក កីឡាករ កីឡាការិនី ត្រូវយកចិត្តទុកដាក់ក្នុងបង្ហាត់ នឹងផ្តោតលើវិញ្ញាសា ដែលអាចដណ្តើមយកមេដាយបាន​ លើឆាកអន្តរជាតិ ។ ឯកឧត្តមបានផ្តល់អនុសាសថា​ គ្រូបង្វឹក កីឡាករ កីឡាការិនី ត្រូវខិតខំ​ ស្វែងរកបច្ចេកទេស​ហ្វឹកហាត់អោយបានល្អ​ យកចិត្តទុកដាក់ស្តាប់​ការណែនាំ របស់គ្រូបង្វឹក​ និងត្រូវគោរពវិន័យ ទើបប្រភេទកីឡាមួយនេះទទួលបានជោគជ័យ ។

ក្នុងឱកាសនោះដើម្បីជាការលើកទឹកចិត្ត ឯកឧត្តមអគ្គលេខាធិការ ក៏បានឧបត្ថម្ភថវិកាមួយចំនួនផងដែរ ជូនដល់លោក​គ្រូបង្វឹក ព្រមទាំងកីឡាករ កីឡាការិនី ជម្រេីសជាតិទូកកម្ពុជា​ ។

You might also like