បើកវគ្គបណ្តុះបណ្តាលបច្ចេកទេសកីឡាឡើងភ្នំកម្រិតបឋម និងគ្រូបង្វឹកកម្រិត១-២ (ឆ្នាំ២០២៤)
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឡាំង អូណា ប្រធានសហព័ន្ធ និងលោក ប៊ូ វិរៈ អនុប្រធានសហព័ន្ធកីឡាកម្ពុជាសហព័ន្ធកីឡាកម្ពុជាបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសកីឡាឡើងភ្នំកម្រិតបឋមដល់កីឡាករ កីឡាការិនី និងគ្រូបង្វឹកកម្រិត១-២ ឆ្នាំ២០២៤ មានរយៈពេល៣ថ្ងៃ (ចាប់ពីថ្ងៃទី ១១-១៣ ខែមិថុនា ឆ្នាំ២០២៤) នៅអគារស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ (សសយក) ។
លោក វិរៈ តុលា អគ្គលេខាធិការរងបានគូសបញ្ជាក់ថា៖ កីឡាលើឡើងភ្នំបានចាប់ផ្តើមលេងដំបូងនៅក្នុងអំឡុងឆ្នាំ២០០៥-២០០៦ប្រទេសកម្ពុជា សហព័ន្ធកីឡាឡើងភ្នំកម្ពុជាក៏បានបង្កើតឡើងនៅក្នុងឆ្នាំ២០១០ ខេត្តសៀមរាប ហើយមានគោលបំណង ដើម្បីអភិវឌ្ឍន៍កីឡាឡើងភ្នំនៅព្រះរាជាណាចក្រកម្ពុជាឱ្យមានការរីកចម្រើនស្របទៅតាមលក្ខន្តិកៈ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយវគ្គបណ្តុះបណ្តាលបច្ចេកទេសកីឡាឡើងភ្នំកម្រិតបឋមដល់កីឡាករ កីឡាការិនី និងគ្រូបង្វឹកកម្រិត១-២ មានសិក្ខាកាមចូលរួមសរុបចំនួន៥០នាក់មកពីបណ្តាលក្លឹប សមាគមន៍ មហាជនទូទាំង២៥រាជធានី-ខេត្ត វគ្គបណ្តុះបណ្តាលកីឡាឡើងភ្នំប្រើប្រាស់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២៤ ៕