ប្រធានសហព័ន្ធគុនខ្មែរ និង Dav Leduc យល់ព្រមថយម្នាក់មួយជំហាន ដើម្បីគុនខ្មែររីកចម្រើន

Detail Top Banner
ភ្នំពេញ ៖ នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានNOCC បានដឹកនាំកិច្ចប្រជុំសម្របសម្រួលមួយរវាងឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងកីឡាករ ដាវ លីឌុច ដោយមានការចូលរួមពីឯកឧត្តម វ៉ាត់ ចំរើន អគ្គលេធិការ NOCC និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងឧកញ៉ា ស្រី ចាន់ថន អនុប្រធានកិត្តិយសសហព័ន្ធផងដែរ ។
ជាលទ្ធផល ភាគីទាំងបានយល់គ្នា ដោយកីឡាករ ដាវ លីឌុច មានឆន្ទៈបន្តជួយផ្សព្វផ្សាយគុនខ្មែរលើឆាកជាតិ-អន្តរជាតិ ហើយឯកឧត្តម ខូវ ឆាយ ក៏សម្តែងការអបអរសាទរ ស្វាគមន៍ និងត្រៀមកិច្ចសហការជានិច្ចខាងផ្នែកបច្ចេកទេសជាមួយលោក ដាវ លីឌុច ឲ្យបានស៊ីជម្រៅតាមគោលការណ៍ និងលក្ខន្តិកៈរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្រោមស្មារតីរួមគ្នាដើម្បីផ្សព្វផ្សាយគុនខ្មែរឱ្យកាន់តែល្បីល្បាញបន្ថែមទៀតលើឆាកអន្តរជាតិ៕
You might also like