ធន់ធានកីឡាឡើងភ្នំទទួលបានការបណ្តុះបណ្តាលកម្រិតបឋម ដើម្បីត្រៀមពង្រីកវិសាលភាព

Detail Top Banner

ភ្នំពេញ៖ នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សាយ សំអាល់ ប្រធានកិត្តិយស
សហព័ន្ធកីឡាឡើងភ្នំកម្ពុជា បានអញ្ជើញ
ជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលបច្ចេកទេសកីឡាឡើងភ្នំកម្រិតបឋមដល់កីឡាករ កីឡាការិនី និងគ្រូបង្វឹកកម្រិត១-២ ឆ្នាំ២០២៤ នៅអគារស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ (សសយក) ។

បើតាមរបាយការណ៍របស់ឯកឧត្តម ឡាំង អូណា ប្រធានសហព័ន្ធកីឡាឡើងភ្នំកម្ពុជា បានបង្ហាញពីលទ្ធផលវគ្គនៃវគ្គបណ្តុះបណ្តាលរយៈពេល៣ថ្ងៃថា សិក្ខាកាមទាំង៧៤នាក់បានយល់ដឹងកាន់តែច្បាស់អំពីបច្ចេកទេស និងបរិក្ខាផ្សេងៗរបស់កីឡាឡើងភ្នំ ជាពិសេសយល់ដឹងកាន់តែច្បាស់ពីវិធីសាស្ត្រនៃការជួយសង្រ្គោះមិត្តរួមក្រុម។

ក្នុងឱកាសនេះដែរ ឯកឧត្តម សាយ សំអាល់ ប្រធានកិត្តិយស បានមានប្រសាសន៍ថា កីឡាគឺជាបំណែកថ្មីមួយនៃជីវិតថ្មីរបស់ប្រជាជនកម្ពុជា ស្របទៅតាមគោលបំណងការប្រែក្លាយកម្ពុជាឱ្យទៅជារដ្ឋទំនើប ដែលមានយុទ្ធសាស្ត្រចតុកោណ គោលនយោបាយទាំង៦ នឹងវិធានទាំង៥របស់សម្តេចមហាបរវធិបតី ជាផែនទីឯកភាពក្នុងការអនុវត្តន៍ចក្ខុវែងឆ្ងាយរបស់កម្ពុជា ៕

You might also like