ក្រុអត្តពលិកវាយកូនបាល់កម្ពុជា ទៅបោះជំរុំហ្វឹកហាត់ នៅសៀមរាបត្រៀម DAVIS CUP

Detail Top Banner

ភ្នំពេញ៖​ ក្រុមកីឡាករ និងគ្រូបង្វឹក ដឹកនាំដោយ លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាបាយកូនបាល់លម្ពុជា នាព្រឹកថ្ងៃទី១៦ នេះ បានចេញដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីបោះជំរុំហ្វឹកហាត់ពង្រឹងសមត្ថភាពត្រៀមដណ្តើមកៅអីទៅកាន់គ្រុបទី៣ នៃព្រឹត្តិការណ៍DAVIS CUP ឆ្នាំ២០២៥។

កម្មវិធីបោះជំរុំហ្វឹកហាត់នៅទីតាំងខេត្តទេសចរណ៍ ដែលសប្បូរទៅដោយប្រាសាទបុរាណនេះ គឺមានរយះពេល ៤ថ្ងៃចាប់ពី១៦ ដល់ថ្ងៃទី១៩ ខែ មិថុនា ឆ្នាំ២០២៤ បានធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពនិងបង្កើតការយល់ចិត្តគ្នានៅក្នុងក្រុមឪ្យមានសាមគ្គីភាព មិត្តភាព រួមគ្នាជាធ្លុងមួយត្រៀមដណ្តើមបានជោគជ័យពីព្រឹត្តិការណ៍ ការប្រកួតកីឡាវាយកូនបាល់ DAVIS CUP គ្រុបទី៤ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នាខែ កក្តដា ឆ្នាំ២០២៤។ កម្មវិធីបោះជំរុំហ្វឹកហាត់រយះពេល៤ថ្ងៃនេះ កីឡាករ ត្រូវហ្វឹកហាត់ជាមួយគ្រូបង្វឹកជនជាតិបារាំង និងគ្រូជនជាតិ ដាណាម៉ា ដោយការហ្វឹកហាត់ពេលព្រឹក និងពេលល្ងាច និងត្រូវហូបចុកស្នាក់នៅរួមគ្នា។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ DAVIS CUP គ្រប់ទី៤ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកដំបូងនេះ ដំណើការចាប់ពីថ្ងៃទី៨ ដល់ ១៣ ខែ កក្កដា ឆ្មាំ២០២៤ដែលមាន ៨ ប្រទេស ចូលរួម មានដូចជា ប្រទេសកម្ពុជា គុយវ៉ែត កៀហ្ស៊ីស៊ីស្ថាន អ៊ីរ៉ាក់ មីយ៉ាន់ម៉ា ស្រីលង្កា កាតា និង UAE ។ សម្រាប់កម្ពុជាដែលជាម្ចាស់ផ្ទះ បានត្រៀមកីឡាករ ៥រូប មានកីឡាករ ប៊ុនកេន្នី, ឃ្លាំងពន្លក, ឡេង សារិនរាជ, ទេព ទីម៉ូធី និងកីឡាករ ម៉ា ជូ៕

You might also like