អង្គការផ្កាយសមុទ្រ រៀបចំការប្រកួតបាល់ទាត់យុវជនថ្នាល ដើម្បីផលិតធន់ធានសម្រាប់កម្ពុជា នាពេលអនាគត
ភ្នំពេញ ៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ វិលជុំកុមារ និងយុវជនពានរង្វាន់ AIA – ISF Grand Championship ដែរបានប្រព្រឹត្តទៅលើវាលស្មៅខៀវខ្ចី ដ៏ធំនៃកីឡដ្ឋាន AIA Stadium, KMH Park នៅថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០២៤។
ការប្រកួតបាល់ទាត់ថ្នាក់មូលដ្ឋាន ដ៏ធំនៅកម្ពុជា នេះរៀបចំឡើង ដើម្បីផ្តល់ឱកាសអោយកុមាបានបង្ហាញពីទេពកោសល្យ និងការប្តេជ្ញាចិត្ត ក្នុងការតស៊ូខិតខំប្រឹងប្រែងជំនះ ឧបសគ្គ ជាពិសេសនោះផលិតធន់ធានអត្តពលិសម្រាប់កម្ពុជា នាពេលអនាគត ។
ក្នុងឱកាសនោះអ្នកស្រី ជួប វិច្ឆិកា នាយិកាប្រតិបត្តិ របស់អង្គការផ្កាយសមុទ្រ បានបង្ហាញអារម្មណ៍ សប្បាយរីករាយយ៉ាងខ្លាំង ដោយបានមើលឃើញ សកម្មភាពក្លាហ៊ាន របស់កីឡាករ-កីឡាការិនីវ័យក្មេង ដែលចូលរួមលេងកីឡា ។
តាមរយៈព្រឹត្តិការណ៍ នេះលោកស្រីជឿជាកថា និងបានជួយផ្លាស់ប្តូរជីវិតកុមារ និងយុវជនជាកីឡា ករ-កីឡាការិនីជាច្រើន អោយកាន់តែល្អប្រសើរជាងមុន ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំនេះ ត្រូវបានផ្តួចផ្តើមរៀបចំឡើងដោយអង្គការ ផ្កាយសមុទ្រ (ISF) ក្រោមការជួយឧបត្ថម្ភជ្រោមជ្រែង ដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខ ភាព AIA Cambodia និងមានគោលបំណងផ្តល់ឱកាសប្រកួតប្រជែង ក្នុងវិស័យកីឡាទៅដល់កុមារ និង យុវជនទូទាំងប្រទេសក៏ដូចជាជួយលើកកម្ពស់ការចូលរួម និងការអភិវឌ្ឍសហគមន៍ ។ព្រឹត្តិការណ៍ប្រកួតវគ្គផ្តាច់ព្រ័ត្រនេះទៀតសោត មានកីឡាករកីឡាការនីចូលរួមសរុបចំនួន ១៩២នាក់ មកពី ១៦ក្រុម រួមមានភ្នំពេញ ក្រុងកំពត និងខេត្តបន្ទាយមានជ័យ ដោយប្រកួតទៅតាមប្រភេទអាយុផ្សេងៗដូចជា កុមារា និងកុមារីអាយុក្រោម ១០ឆ្នាំ, កុមារា និងកុមារីអាយុក្រោម ១៤ឆ្នាំ, កុមារា អាយុក្រោម ១៦ឆ្នាំ និងកុមារីអាយុក្រោម ១៨ឆ្នាំជាដើម នឹងមកជួបជុំគ្នាប្រកួតប្រជែងបញ្ចេញ សមត្ថភាព និងសាមគ្គីភាពជាក្រុមដណ្តើម យកជ័យលាភីលេខមួយ និងលេខពីរនៅលើទីលាន ដែល មានទស្សនិកជនចូលរួមទស្សនា និងគាំទ្រច្រើនកុះករ ៕