កីឡាករកាយវប្បកម្មកម្ពុជា២ រូបត្រៀមចូលរួមការប្រកួតជើងឯកកីឡាកាយវប្បកម្មទ្វីបអាស៊ីលើកទី៥៦ នៅឥណ្ឌូនេស៊ីនាខែសីហា
ភ្នំពេញ៖ក្រុមកីឡាករកាយវប្បកម្មកម្ពុជា ២ រូបរបស់សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាកំពុងធ្វើការហ្វឹកហាត់យ៉ាងសកម្មភាពជារៀងរាល់ដើម្បីត្រៀមខ្លួនដណ្តើមមេដាយនៃព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯកកីឡាកាយវប្បកម្មអាស៊ី (56TH ASIAN BODYBUILDING AND PHYSIQUE SPORTS CHAMPIONSHIPS) លើកទី៥៦ដែលប្រព្រឹត្តទៅនៅថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅបាតា ប្រទេស ឥណ្ឌូនេស៊ី។
លោក តឹក ប៊ុនវី ប្រធានប្រភូតិ និងចៅក្រមអន្តរជាតិបានប្រាប់ឲ្យតាមអនឡាញឲ្យដឹងថា កីឡាករ ស្រ៊ិន រាជ្យ និងកីឡាករ ឃូ ឃាងហ៊ុយ កំពុងធ្វើការហ្វឹកហាត់តាមកម្មវិធីដាក់ឲ្យពួកគាត់ ដោយកម្មវិធនេះជាហ្វឹកហាត់ក្រុមជម្រើសជាតិ ទោះបីក្រុមកាយវប្បកម្មរបស់យើងមិនបានប្រមូលផ្តុំក៏ដោយ ក៏ត្រូវធ្វើការហ្វឹតហាត់តាមកម្មវិធីដែរ។ ចំណែក កីឡាករ ស្រ៊ិន រាជ្យ ធ្វើការហ្វឹកហាត់នៅភ្នំពេញ និងកីឡាករឃូ ឃាងហ៊ុយ នៅខេត្តបាត់ដំបង ដោយសារហ្វឹកហាត់របស់កីឡាករទំាង២ នាក់ត្រូវចំណាយថវិកាច្រើន ទើបពួកគាត់ត្រូវហាត់ឆ្ងាយពីគ្នា។
លោកប្រធានប្រភូតិ បានបន្តថា កីឡាករ ឃូ ឃាងហ៊ុយ ធ្លាប់ដណ្តើមជាច្រើនលើឆាកអន្តរជាតិ កាលពីឆ្នាំ លោកដណ្តើមបានមេដាយសំរឹទ្ធក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាកាយវប្បកម្មជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០២៣ នៅប្រទេសការ៉េខាងត្បូង។ ស្រ៊ិន រាជ្យ ដណ្តើមបានមេដាយប្រាក់១គ្រឿងទៀត ប្រកកួតវិញ្ញាសា Men’s Sports Physique over 175cm ក្នុងព្រឹត្តិការណ៍កីឡាកាយវប្បកម្ម អាស៊ីអាគ្នេយ៍លើកទី ១៨ ឆ្នាំ២០២៤ “18th South East Asian Bodybuilding and Physique Sports Championship 2024” នៅសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ដែលប្រព្រឹត្តិ ទៅចាប់ពីថ្ងៃទី ១៦ ខែឧសភា ដល់ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៤ ។
សហព័ន្ធនឹងបញ្ជូនប្រតិភូ ចៅក្រមអន្តរជាតិ ១រូប គ្រូបង្វឹក ១រូប និងកីឡាករកាយវប្បកម្ម ចំនួន២រូបរួមមានរូបលោកជា ប្រតិភូ ចៅក្រមអន្តរជាតិ លោកស្រីអេមី សារីរ៉ុម (USA) គ្រូបង្វឹក ។ កីឡាករ ស្រ៊ិន រាជ្យ ប្រកួតលើកវិញ្ញសា ( Men’s sport physique up to 180cm) និងកីឡាករ ឃូ ឃាងហ៊ុយ ប្រកួតលើកវិញ្ញសា ( Men’s sport physique over 180cm)។
បញ្ជាក់ថា រាល់ការចំណាយទៅលើព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯកកីឡាកាយវប្បកម្មអាស៊ី ឆ្នាំ២០២៤ នេះទំាងការធ្វើដំណ្តើរ ស្នាក់នៅ និងហូបចុកជារបស់លោកប្រធានសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាផ្ទាល់តែម្តង ដោយសារសព្វថ្ងៃសហព័ន្ធមិនទាន់ទទួលបានប្រាក់ឧបត្ថម្ភប្រចាំឆ្នាំពីក្រសួងអប់រំ យុវជន នកីឡាទេ៕