សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ប្រកាសបើកវគ្គបណ្តុះបណ្តាលគ្រូកីឡាកាយវប្បកម្មជំនាន់ទី២ថ្នាក់មូលដ្ឋាននាខែកញ្ញា

Detail Top Banner

ភ្នំពេញ ៖ សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា បានចេញប្រកាសជាផ្លូវការត្រៀមបើកវគ្គបណ្តុះបណ្តាលគ្រូកីឡាកាយវប្បកម្ម ជំនាន់ទី២ ថ្នាក់មូលដ្ឋានដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ។

ក្នុងសេចក្តីជូនដំណឹង បានអោយដឹងថា នេះជាឱកាសផ្តល់កីឡាករ-កីឡាការិនី និងអ្នកស្រឡាញ់វិស័យកីឡាកាយវប្បកម្មទាំងអស់អាចចុះឈ្មោះជាមួយសហព័ន្ធកីឡាកាយវប្បកម្ម។ វគ្គបណ្តុះបណ្តាលគ្រូកីឡាកាយវប្បកម្មជំនាន់ទី២ ថ្នាក់មូលដ្ឋាន នាពេលនេះពិតជាមានសារសំខាន់ ក្នុងការពង្រឹង និងពង្រីកនូវធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍វិស័យកីឡាកាយវប្បកម្ម នៅព្រះរាជាណាចក្រកម្ពុជាឲ្យទទួលបាននូវលទ្ធផលល្អក្នុងការប្រកួតថ្នាក់ជាតិ ក៏ដូចលើឆាកអន្តរជាតិ។


កីឡាករ-កីឡាការិនីមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ចុះឈ្មោះនៅទីស្នាក់ការសហព័ន្ធ៖ ក្លិប រ៉ាវី អេមី ជឹម លើផ្សារសំណង់១២ (ផ្សារទំនើបជីបម៉ុង) ផ្លូវ២៦៥ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សព្វថ្ងៃក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំកាយ និងកីឡា ដោយឈរលើមូលដ្ឋានយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ផែនការយុទ្ធសាស្ត្រនៃការអភិវឌ្ឍ ជាតិឆ្នាំ២០១៩-២០២៣ និងដោយផ្អែកលើបរិបទនៃការរីកចម្រើនកីឡាជាតិ និងការរីកចម្រើនក្នុងតំបន់ ក៏ដូចជាអន្តរជាតិ ជាពិសេសការត្រៀមលក្ខណៈសម្បត្តិសម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀប ចំប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នាពេលខាងមុខ។
ក្រសួងអប់រំ យុវជន និងកីឡាសំណូមពរដល់សហព័ន្ធត្រូវខិតខំប្រឹងប្រែងរួមគ្នាសាមគ្គីគ្នាបន្ថែមទៀត ដោយយកអស់ស្មារតី កម្លាំងកាយ និងលទ្ធភាពបំពេញភារកិច្ចទៅតាមតួនាទីរៀងៗខ្លួន ៕

You might also like