ការប្រកួតកីឡាកាប៉ាឌីពានរង្វាន់ពិភពលោក ប្ដូរទៅរៀបចំនៅប្រទេសឥណ្ឌ

Detail Top Banner

សហព័ន្ធកីឡាកាប៉ាឌីពិភពលោក ដែលជាអង្គការកីឡាពិភពលោក បានសម្រេចធ្វើការផ្លាស់ប្ដូរការប្រកួតកីឡា កាប៉ាឌី ពិភពលោក ពីរាជធានីភ្នំពេញ ទៅប្រទេសឥណ្ឌា។

ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងដោយលោក S.T. Arasu ដែលជាអគ្គលេខាធិការសហព័ន្ធ ពិភពលោក មួយនេះ បន្ទាប់ពីមិនទទួលបានការយល់ព្រមពីរាជរដ្ឋាភិបាល និងក្រសួងអប់រំរបស់កម្ពុជា ។

លោក Arasu បានបញ្ជាក់ថា បើតាមការគ្រោងទុកការប្រកួតនេះនឹងរៀបចំចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែ សីហា នៅរាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណ ៤០០នាក់ មកពី ១៧ប្រទេស។ ប៉ុន្តែសម្រាប់កាលបរិច្ឆេទថ្មី និងព័ត៌មានលំអិតផ្សេងៗស្តីពីពានរង្វាន់កីឡាកាប៉ាឌី ដែលនឹងរៀបចំនៅឥណ្ឌា នឹងផ្សព្វផ្សាយ ក្នុងពេលឆាប់ៗខាងមុខ ។

លោក Arasu បញ្ជាក់បន្ថែមថា “យើងមើលឃើញថា ការរៀបចំការប្រកួតនេះនៅកម្ពុជា គ្មានសង្ឃឹមអ្វីទៀត ខណៈពេលដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ហាក់ដូចជាមានបទប្បញ្ញត្តិផ្សេងៗគ្នា សម្រាប់ប្រភេទកីឡានីមួយៗ ក្នុងការរៀបចំការប្រកួត។” 

 “យើងសប្បាយចិត្តប្រសិនបើមានការទំនាក់ទំនងដើម្បីពិភាក្សាមុននឹងការសម្រេចចិត្តដោយឯកត្តោភាគីបែបនេះ ខ្ញុំ ជឿជាក់ថា ក្រោយពិភាក្សាយើងនឹងទទួលបានដំណោះស្រាយឈ្នះ-ឈ្នះ

យើងត្រូវការដំណោះស្រាយជាងការដាក់បន្ទុកលើគ្នា ។ដើម្បីចូលរួមដោះស្រាយបញ្ហាមួយនេះ។

“ពួកយើងបានជួបពិភាក្សាគ្នាយ៉ាងលំអិតជាមួយភាគីដែលពាក់ព័ន្ធ រួមមានប្រទេសជាសមាជិកទាំងអស់ ម្ចាស់ឧបត្ថម្ភ និងឥណ្ឌាដែលជាបេក្ខភាពបំរុង ប៉ុន្មានថ្ងៃមុននេះ យើងបានឯកភាពគ្នា ដោយយល់ថាដើម្បីរក្សាតម្លៃនៃការប្រកួត ពានរង្វាន់កម្រិតពិភពលោកមួយនេះ និងតម្លៃកីឡា គឺរៀបចំនៅប្រទេសឥណ្ឌាវិញ។“

ប្រតិភូប្រទេសមួយចំនួនបានសម្រេចទិញសំបុត្រយន្តហោះមករាជធានីភ្នំពេញ ប៉ុន្តែឥលូវពួកគាត់មិនអាចធ្វើដំណើរ មកព្រះរាជាណាចក្រកម្ពុជាទៀតទេ។ ហើយប្រតិភូជាច្រើននៃគ្រួសារកីឡាកាប៉ាឌី និងអ្នកអង្កេតការមកពីប្រទេសដែល

បានសម្រេចចូលរួមបានបោះបង់ការធ្វើដំណើររបស់ពួកគាត់មកកម្ពុជា។

“ម្ចាស់ឧបត្ថម្ភក្នុងស្រុកជាច្រើនបានសម្រេចចិត្តដកការសម្រេចចិត្តក្នុងការគាំទ្រ ខណៈពេលដែលម្ចាស់ឧបត្ថម្ភអន្តរ ជាតិជាច្រើននៅបន្តគាំទ្រការសម្រេចចិត្តក្នុងការផ្លាស់ប្តូរទីន្លែងប្រកួត។”

រំលឹកថា កាលពីពេលថ្មីៗកន្លងទៅ ក្រសួងអប់រំយុវជន និងកីឡា បានចេញហាមឃាត់ ដោយមានត្រា និងហត្ថលេខា ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជាក់ថា ក្រសួងមិនគាំទ្រ និងអនុញ្ញាតឲ្យមានការរៀបចំប្រកួតកីឡា World Cup Kabaddi នៅកម្ពុជាទេ ពីព្រោះកីឡាប្រភេទនេះ មិនទាន់បង្កើតសហព័ន្ធកីឡាជាតិជាផ្លូវការនៅឡើយ ដោយសំអាងថា បើមិនទាន់មានសហព័ន្ធកីឡាជាតិទេ ការធ្វើសកម្មភាពកីឡាណាមួយនៅកម្ពុជា ជាអំពើខុសច្បាប់ ចំណែកគណៈកម្មការជាតិអូឡាំពិកកម្ពុជា ក៏មិនគាំទ្រ ខណៈរាជរដ្ឋាភិបាល ក៏មិនទាន់អនុញ្ញាតឱ្យរៀបចំប្រកួត ដូចនេះ ការត្រៀមរៀបចំការប្រកួតខាងលើមិនស្របច្បាប់ ។

You might also like