ក្រុមអត្តពលិកកីឡាតេក្វាន់ដូITFកម្ពុជានាំយកមេដាយជាច្រើនជូនប្រទេសជាតីពីការប្រកួតជើងឯកអាស៊ីនៅឥណ្ឌូា

Detail Top Banner

ភ្នំពេញ ៖ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម បួនលឹម ហេង ប្រធានកិត្តិយ រួមជាមួយកែវ រ៉េមី ប្រធានសសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា និងលោក ដួង មាសចំរើន អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា បានអញ្ជើញទទួលស្វាគមន៍ក្រុមមន្រ្តីអាជ្ញាកណ្ដាល គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីជម្រើសជាតិតេក្វាន់ដូ ITFកម្ពុជា ដែលដណ្តើមបានមេដាយមាស ប្រាក់ និងសំរិទ្ធ ពីព្រឹត្តិការណ៍ជ្រើសរើសជើងឯកអាស៊ី លើកទី១០ នៅប្រទេសឥណ្ឌា កាលពីពេលថ្មីកន្លងទៅ ។

ក្នុងឱកាសទទួលស្វាគមន៍អត្តពលិក ITF ជម្រើសជាតិកម្ពុជា នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញឯកឧត្តម កែវ រ៉េមី បានមានប្រសាសន៍ថា ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងចំណោមប្រទេសជាង២០ ចូលរួម ក្នុងនោះកម្ពុជាដណ្តើមបានមេដាយសរុបទំាង ២៤ គ្រឿង រួមមានមេដាយមាសចំនួន ៣ គ្រឿង មេដាយប្រាក់ ៧ គ្រឿង និងមេដាយសំរិទ្ធ ១៤ គ្រឿង ។ ឯកឧត្តមប្រធាន បន្តថា លទ្ធផលទំាងនេះជាការខិតខំប្រឹងបែ្រងរបស់កីឡាករ-កីឡាការិនីកីឡាតេក្វាន់ដូ ITF កម្ពុជាដែលបានចំណាយពេលហ្វឹកហាត់ និងការយកចិត្តទុកដាក់របស់កថ្នាក់ដឹកនាំ ព្រមទំាងសមាជិកប្រតិបត្តិរបស់សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា បានធ្វើអោយបំណងដែលឯកឧត្តមប្រធានចង់លឺសម្លេងភ្លេងជាតិកម្ពុជា បន្លឺឡើងម្តងទៀតដោយមានអត្តពលិកជាច្រើនឈរគោរព ។


ឯកឧត្តមប្រធានបានបញ្ជាក់ថា ការប្រកួតលើនេះយើងធ្វើបានល្អជាងលើមុនទៅទៀត ទោះបីក្រុមកីឡាករ-កីឡាការិនីកីឡាតេក្វាន់ដូ ITF កម្ពុជាឡើងទៅពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ ប៉ះក្រុមកីឡាករ-កីឡាការិនីកីឡាតេក្វាន់ដូ ITF កូរ៉េខាងជើង ក៏យើងនៅតែមានក្តីសង្ឈឹមក្នុងការដណ្តើមមេដាយជូនប្រទេសជាតិដដែល ៕

You might also like