សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាប្រគល់ប្រគល់តុ និងសម្ភារហាត់ហ្វឹកហ្វឺនដល់សាលាបឋមសិក្សាគោកបញ្ជាន់

Detail Top Banner

ភ្នំពេញ៖សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជានាថ្ងៃទី៣០ ខែសីហាឆ្នាំ២០២៤បានប្រគល់តុ និងសម្ភារហាត់ហ្វឹកហ្វឺនកីឡាវាយកូនឃ្លីលើតុ (ហៅថា ប៉េងប៉ុង) ជូនដល់សាលាបឋមសិក្សាគោកបញ្ជាន់ដែលមានអាសយដ្ឋានស្ថិតនៅ ភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ធពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


លោក ហេង សុខជាតិ អគ្គលេខាធិការរងបានប្រាប់ឲ្យដឹងថា ដោយមានការអនុញ្ញាតពីលោកសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា រូបលោក និងមន្រ្តីរបស់សហព័ន្ធបាននាំយកតុ និងសម្ភារហាត់ហ្វឹកហ្វឺនកីឡាវាយកូនឃ្លីលើតុ (ហៅថា ប៉េងប៉ុង) ជូនដល់សាលាបឋមសិក្សាគោកបញ្ជាន់។
លោកបានបន្តថា សកម្មភាពនេះដែលជាផែនមេរបស់សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ក្រោមការដឹកនាំរបស់លោកសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធដើម្បីជួយអភិវឌ្ឍន៍ក្នុងវិស័យកីឡានេះឲ្យរីកចម្រើនឲ្យសក្តានុពល និងត្រៀមការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ២០២៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
ក្នុងឱកាសពិធីប្រគល់សម្ភារហាត់ហ្វឹកហ្វឺនកីឡាវាយកូនឃ្លីលើតុ រួមមានលោក ហេង សុខជាតិ អគ្គលេខាធិការរង លោកគ្រូបង្គោល ង៉ូយ ប៊ុនថង  លោកគ្រូជំនួយ សំ បូរ័ត្ន  និងកញ្ញា ហុង វឌ្ឍនី មន្រ្តីរដ្ឋបាល៕

You might also like