វគ្គគ្រូដ្ឋបាលកីឡា ខេត្តឧត្តរមានជ័យ

Detail Top Banner

គ្រូឧទ្ទេសនាមដោយឯកឧត្តម ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាប្រចាំការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តំណាង ឯកឧត្តមវ៉ាត់ ចំរើន ឧទ្ទេសនាម ស្តីពី ប្រវត្តិមូលដ្ឋានគ្រឹះ នៃទស្សនវិជ្ជាអូឡាំពិក. គោលការណ៍ នៃការដឹកនាំចលនាអូឡាំពិក. រចនាសម្ព័ន្ធកីឡាជាតិ អភិបាលកិច្ចល្អ ។

គ្រូឧទ្ទេសនាមដោយ ឯកឧត្តម ណយ ផាណា ទីប្រឹក្សាប្រចាំការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ស្តីពី ការកំណត់អត្តសញ្ញាណ និស្ស័យទេពកុសលរបស់កីឡាករ ផែនការធ្វើដំណើរបស់គណៈប្រតិភូកីឡា និងលេងដោយយុត្តិធម៍ ។

លោក ឯម ហៀង ទីប្រឹក្សាប្រចាំការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ស្តីពី ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា និងរូបមន្តប្រកួតកីឡា ។

លោកស្រីវេជ្ជបណ្ឌិត ហួត ចាន់ធានី អនុប្រធានគណៈកម្មការវេជ្ជសាស្ត្រ អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឧទ្ទេសនាមស្តីពី វេជ្ជសាស្ត្រ កីឡា ភោជ្ជនាអាហារ និងភេសជ្ជៈ សម្រាប់កីឡាករ កីឡាការិនី ការពាររបួសក្នុងកីឡា និងការសង្គ្រោះបឋម។

ដែលមានសិក្ខាកាមចូលរួមចំនួន ២៤ នាក់ (នារី ០១នាក់) មកពីគ្រឹស្ថានសិក្សាជុំវិញខេត្ត។

You might also like