វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡារាំកម្រិតមធ្យម បានបិទបញ្ចប់

Detail Top Banner

ភ្នំពេញ ៖ វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡារាំកម្រិតមធ្យម ដែលរៀបចំឡើងដើម្បីបញ្ជ្រាបចំណេះដឹង ពង្រឹងធន ធានមនុស្ស សម្រាប់ការអភិវឌ្ឍសហព័ន្ធរាំកម្ពុជា អោយមានការរីកចម្រើន ដែលបានរៀបចំរយៈពេល ៧ថ្ងៃ នៅទីស្នាក់ការគណៈកម្មការជាតិអូឡាំពិកកម្ពុជា បានបិទបញ្ចប់ហើយ នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ។ ក្រោមវត្តមាន លោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា រួមជាមួយលោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន ដែលជាសេនាធិការរបស់ក្រសួងអប់រំ យុវជន និងកីឡា ។

បើតាមរបាយការណ៍របស់លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធរាំ បានអោយដឹងថា វគ្គ បណ្តុះបណ្តាលគ្រូបង្វឹកកីឡារាំកម្រិតមធ្យមនេះ មានសិក្ខាកាមចួលរួមសរុបចំនួន២៥នាក់ ដោយប្រ ព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំ ពិកកម្ពុជា រាជធានីភ្នំពេញ ។ លោកស្រីអគ្គលេខាធិការ បានអោយដឹងទៀតថា ឆ្លងតាមការសិក្សាអស់រយៈពេល ០៧ថ្ងៃ សិក្ខាកាមទាំងអស់បានទទួលនូវចំណេះដឹងបន្ថែមទៀតជាច្រើន ដើម្បីអភិវឌ្ឍជំនាញគ្រូបង្វឹកកីឡារាំកម្រិតមធ្យម និង បច្ចេកទេសតិចនិចល្អៗជាច្រើន ដូចជាគោការណ៍ បច្ចេកទេស តិចនិច Latin Dance, Standard dance គរុកោសល្យគ្រូបបង្វឹក សារៈសំខាន់ ការចូលរួម ប្រកួត ច្បាប់ប្រកួត WDSF Antidoping ច្បាប់ប្រឆាំងការប្រើប្រាស់ សារធាតុលើកកម្លាំងរបស់សហ ព័ន្ធកីឡារាំពិភពលោក ការហ្វឹក ហាត់កាយសម្បទានិង ការធ្វើតេស្តបច្ចេកទេស បទពិសោធន៍ល្អៗ ដល់សិក្ខាកាមរបស់យើង ដើម្បីបង្កើនធនធាន គ្រូបង្វឹកជំនាញកីឡារាំឲ្យកាន់តែរីកចំរើន ក្នុងគោល បំណងជួយបង្ហាត់ កីឡាករកីឡាការិនីក្រុមផ្ទាល ។

លោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធ បាបមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាល នេះមានសារៈ សំខាន់ណាស់ ក្នុងការលើកកម្ពស់សមត្ថភាពធនធានមនុស្ស លើផ្នែកគ្រូ បង្វឹកកីឡារាំ និងជា ពិសេស សម្រាប់អភិវឌ្ឍ និងពង្រឹងនូវសមត្ថភាពគ្រូបង្វឹកជំនាញកីឡារាំនេះបន្ថែមទៀតឲ្យ កាន់តែល្អប្រសើរ ។ លោកជំទាវ សង្ឃឹមជឿជាក់ថា សិក្ខាកាមដែលជាគ្រូបង្វឹកទាំងអស់ ដែរបានទទួលបានចំណេះដឹងពីវគ្គសិក្សាខ្លីនេះ នឹងបន្តខិតខំប្រឹងប្រែងស្រាវជ្រាវបង្កើនចំណេះរបស់ខ្លួនបន្ថែមទៀត ជាពិសេសត្រូវចេះចែករំលែកចំណេះដឹងរបស់ខ្លួនទៅកាន់ធនធានថ្នាលជំនាន់ក្រោយអោយបានទូលំទូលាយ ដើម្បជាប្រយោជន៍សម្រាប់ជួយសហព័ន្ធមានការអភិវឌ្ឍរីកចម្រើនទៅមុខបន្ថែមទៀត ។

វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡារាំកម្រិតមធ្យម នេះស្ថិតក្រោមការចែករំលែកចំណេះដឹងពីគ្រូឧទ្ទេស ៖ លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធរាំ លោកអៀង សំអាត ទីប្រឹក្សាសហព័ន្ធ កញ្ញា YOU SHU JIE និងលោកស៊ូវ តុង គ្រូបង្វឹកសហព័ន្ធ។ ក្នុងនោះ សិក្ខាកាមដែលទទួលនិទ្ទេស ល្អបង្គួរ ចំនួន២០% និទ្ទេសមធ្យមចំនួន៨០% ។

You might also like