លោក នូ ចំរើន ៖ ការប្រកួតកីឡា ទោចក្រយានឆ្នាំនេះបរិមាណថយចុះ ប៉ុន្តែគុណផលកើនឡើង
កំពត ៖ ការប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ នៅខេត្តកំពត ដែលបានររៀបចំឡើងដើម្បីជ្រើសរើសកីឡាករ ឆ្នើមសម្រាប់ហ្វឹកហាត់បំប៉ន សមត្ថភាព ត្រៀមចូលរួមការប្រកួតកីឡា SEA GAME លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ និងការប្រកួតអន្តរជាតិនានា ក្នុងពេលខាងមុខ បានបញ្ចប់ដោយជោគជ័យ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ម្សិលមិញ ។
ក្រោយពីបញ្ចប់ការប្រកួត លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានអោយដឹងថា សម្រាប់ការចូលរួមការប្រកួតជើងឯកថ្នាក់ជាតិ ដែលសហព័ន្ធបានរៀបចំជាលើកដំបូងនៅខេត្តកំពតនេះ ចំនួនកីឡាករ ចូលរួមមានការថយចុះជាមុន បើប្រៀបធៀបនឹងឆ្នាំកន្លងទៅ ។
លោកបញ្ជាក់ថា បើទោះជាបរិមាណនៃការចូលរួមធ្លាក់ចុះ តែសមត្ថភាពគុណផលរបស់ កីឡាករ-កីឡាការិនី មានការរីកចម្រើនខ្លាំង ជាពិសេសក្រុមកីឡាករជម្រើសជាតិ ។ អគ្គលេខារូបនេះ បន្តថា គោលដៅសំខាន់ នៃការប្រកួតខាងលើកនេះ ដើម្បីធ្វើតេស្តិ៍សមត្ថភាពកីឡាករ-កីឡាការិនីដែលធ្វើការហ្វឹកហាត់នៅឆ្នាំ ២០២៤ ចង់ដឹងពីសមត្ថភាពនៃប្រកួតកីឡាទោចក្រយាន ក្នុងដំណើរឆ្ពោះទៅព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAME លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃដែលប្រព្រឹត្តពីថ្ងៃទី៩ រហូតដល់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ។
គូសបញ្ជាក់ថា ចំពោះការប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤នេះ មានកីឡាករ-កីឡាការិនី មកពីបណ្តាលក្លិបជាង ២០ ដែលមកពីទូទាំងប្រទេសកម្ពុជាបានចូលរួម ក្នុងនោះមានដូចជា ៖ ក្លិបកងខេត្តកំពត ខេត្តព្រះសីហនុ ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ភ្នំពេញ ខេត្តកំពង់ឆ្នាំង ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងក្លិបកីឡាកង់ជាច្រើនទៀត ។សម្រាប់លទ្ធផលក្រោយធ្វើការប្រកួតពេញ១ថ្ងៃ វិញ្ញាសាកង់គួកបុរស ៖ Men Road Criterium ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករ សាត រីដេវីត , Men Road Master លេខ១ បានលើកីឡាករ Vasco Ramsperger , Men Road Junior លេខ១ បានលើកីឡាករ សាត រីដេវីត , Men Road Elite ស្ត័រីយ៉េ ដាវីត ៕