បើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាកាយវប្បកម្ម និងលំហាត់ប្រាណថ្នាក់មូលដ្ឋានជំនាន់ទី ៣

Detail Top Banner

ភ្នំពេញ ៖ សហព័ន្ធកីឡាកាយវបក្បកម្ម និងលំហាត់ប្រាណកម្ពុជា បានរៀបចំបើកវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាកាយវប្បកម្ម និងលំហាត់ប្រាណថ្នាក់មូលដ្ឋានជំនាន់ទី៣ ជាផ្លូវការ ដែលចាប់ដំណើរការពីថ្ងៃទី៨ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ នៅក្លិប រ៉ាវី អេមី ជីម លើផ្សារសំណង់១២ ផ្លូវ២៦៥ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោកស្រី អេមី អគ្គលេខាធិការសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់កម្ពុជា បានអោយដឹងថា វគ្គបណ្តុះបណ្តាលកីឡាកាយវប្បកម្មកម្រិតមូលដ្ឋាននេះ មានសិក្ខាកាមចូលរួមសរុប ៣០នាក់ ក្នុងនោះមាននារី៣ នាក់មកពីបណ្តាក្លឹបកីឡាកាយវប្បកម្ម និងលំហាត់កម្ពុជាតាមបណ្តាខេត្ត និងរាជធានីភ្នំពេញ។ លោកស្រី បន្តថា វគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារសំខាន់ណាស់ សម្រាប់សិក្ខាកាមជាគ្រូបង្វឹក អោយបានយល់ដឹងកាន់តែស៊ីជម្រៅពីក្រមសីលធម៌គ្រូបង្វឹក ជាពិសេសគ្រូបង្វឹកបុរសនៅតាមបណ្តាក្លឹបកីឡាកាយវប្បកម្មទាំងអស់ ក្នុងការហ្វឹកហាត់កូនសិស្សនារី ។

លោកស្រី អេមី បញ្ជាក់ថា «ដោយសារកន្លងមកមានករណីគ្រូបង្វឹកតាមបណ្តាលក្លិបហាត់ប្រាណមួយចំនួន មិនទាល់យល់ច្បាស់ពីបច្ចេកទេសក្នុងការបង្ហាត់ ដែលធ្វើអោយមានកំហុសឆ្គងអចេតនាជារើយៗបានកើតឡើង ដូចជាការយកដៃទៅប៉ះចំណុចសំខាន់មួយចំនួនលើដងខ្លួនកូនសិស្សនារី ដែលសម្មភាពបំពានទាំងនេះ ត្រូវបានគេមកប្តឹងសហព័ន្ធជារើយៗ ។ ដូច្នេះវគ្គនេះ នឹងកែប្រែរាល់កំហុសឆ្គងដែលនាំអោយប៉ះពាលទាំងអស់នេះ ដើម្បីអោយនារីៗដែលស្រលាញ់សុខភាព ពួកគាត់ងាកមកចូលរួមហាត់ប្រាណដោយមានទំនុបចិត្តឡើងវិញ មិនប្រាសចាកពីក្រមសីលធម៌ក្នុងសង្គមខ្មែរ » ។

អគ្គលេខាដ៏ដែល បញ្ជាក់ទៀតថា សម្រាប់វគ្គនេះសហព័ន្ធបានអញ្ជើញអ្នកជំនាញផ្នែកសារធាតុហាមឃាត់ក្នុងកីឡា (Doping) មកពីទីភ្នាក់ងារកម្ពុជា ប្រឆាំងនឹងដូប៉ា (CADA) ដើម្បីបង្រៀនដល់សិក្ខាកាម ដើម្បីឲ្យគ្រូបង្វឹក និងកីឡាករ-កីឡាការិនី កាយវប្បកម្មទាំងអស់បានយល់កាន់តែច្បាស់ ពីសារធាតុហាមឃាត់ក្នុងកីឡា (Doping) ពីផលប៉ះពាល់ នៃប្រើប្រាស់សារធាតុ Doping ទំាងនេះ ។ លោក អេមី បន្ថែមថា វគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារសំខាន់ ក្នុងការពង្រឹងនិងពង្រីកនូវធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍វិស័យកីឡាកាយវប្បកម្ម នៅព្រះរាជាណាចក្រកម្ពុជាឱ្យទទួលបាននូវលទ្ធផលល្អ ក្នុងការប្រកួតថ្នាក់ជាតិ ក៏ដូចលើឆាកអន្តរជាតិ នាពេលខាងមុខជាបន្តបន្តាប់ ។ សហព័ន្ធកីឡាកាយវបក្បកម្ម និងលំហាត់ប្រាណកម្ពុជាបានយកចិត្តទុកដាក់លើលោកគ្រូ កីឡាករ -កីឡាការិនីដែលបានខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្ត ស្មារតី សម្ភារ ថវិកា ដើម្បីដឹកនាំ គ្រប់ គ្រងអភិវឌ្ឍប្រភេទកីឡាជំនាញនេះឲ្យមានការរីកចម្រើនជាបន្តបន្ទាប់៕

You might also like