កីឡាករគុនខ្មែរ ពុទ្ធ សំបូរ ត្រៀមប្រកួតដណ្ដើមខ្សែក្រវាត់ WBC នៅអូស្ត្រាលី

Detail Top Banner

នៅថ្ងៃទី 13 ខែកុម្ភៈ ឆ្នាំ 2025 កីឡាករគុនខ្មែរ ពុទ្ធ សំបូរ និងកីឡាការិនីគុនខ្មែរ សំ ថារ័ត្ន បានចូលរួមសន្និសីទសារព័ត៌មាន ដើម្បីប្រកាសអំពីការចេញទៅប្រកួតនៅប្រទេសអូស្ត្រាលី។ ពុទ្ធ សំបូរ នឹងប្រកួតដណ្ដើមខ្សែក្រវាត់ WBC ទល់នឹងកីឡាករថៃឈ្មោះ Wanchaleom នៅថ្ងៃទី 22 ខែកុម្ភៈ ឆ្នាំ 2025។ ចំណែកឯ សំ ថារ័ត្ន នឹងប្រកួត លក្ខណ មិត្តភាពអន្តរជាតិ។

លោក ខូវ ឆាយ បានបញ្ជាក់ថា នេះជាលើកទី 3 ដែលកីឡាករខ្មែរត្រូវបានបញ្ជូនទៅប្រកួតដណ្ដើមខ្សែក្រវាត់ WBC នៅក្រៅប្រទេស។ លើកដំបូងនៅឆ្នាំ 2008 អតីតកីឡាករ ជ័យ កុសល បានទៅប្រកួតនៅអូស្ត្រាលី តែបានបរាជ័យ។ បន្ទាប់មកនៅឆ្នាំ 2024 កីឡាករ បឺត សង្ឃឹម ក៏បានចូលរួមដណ្ដើមក៏ត្រូវរងបរាជ័យដូចគ្នា។

លោក ខូវ ឆាយ បានលើកឡើងថា ទោះបីកីឡាករខ្មែរមិនទាន់ឈ្នះក៏ដោយ ការចេញទៅប្រកួតអន្តរជាតិគឺជាឱកាសដ៏មានតម្លៃសម្រាប់ការផ្សព្វផ្សាយគុនខ្មែរ។ លោកក៏បានលើកទឹកចិត្តកីឡាករទាំងពីររូបឱ្យប្រកួតអស់ពីសមត្ថភាពដើម្បីនាំជ័យជំនះមកជូនជាតិខ្មែរ។

ការដំណើរចេញទៅអូស្ត្រាលីនឹងប្រព្រឹត្តទៅនៅថ្ងៃទី 17 ខែកុម្ភៈ វេលាម៉ោង 11:45 យប់ និងដល់ទីកន្លែងនៅថ្ងៃទី 18 ខែកុម្ភៈ ម៉ោង 7:05 ព្រឹក។ កីឡាប្រកួតលើកនេះគឺជាលទ្ធភាពសម្រាប់កីឡាករខ្មែរ ក្នុងការបង្ហាញសមត្ថភាព និងកិត្តិយសរបស់គុនខ្មែរនៅលើឆាកអន្តរជាតិ។

You might also like