កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ អាណត្តិទី៨
នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំអាគាររដ្ឋបាល នៃមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មី សម្រាប់អាណត្តិទី៨ (២០២៥-២០២៩) ជាលើកដំបូង។
ក្នុងកិច្ចប្រជុំនេះ បានឆ្លងកាត់នូវការសម្រេចចិត្តសំខាន់ៗចំនួនបួន ដូចខាងក្រោម៖
- ការតែងតាំងអគ្គលេខាធិការ
- អង្គប្រជុំបានសម្រេចជាឯកឆន្ទតែងតាំងឧត្តមសេនីយ៍ត្រី សៀន សុភក្រ្ត ជាអគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សម្រាប់អាណត្តិទី៨។
- បែងចែកតួនាទី និងភារកិច្ច
- ការបែងចែកភារកិច្ចជូនសមាជិកគណកម្មាធិការប្រតិបត្តិ ដើម្បីអនុវត្តយុទ្ធសាស្ត្រនិងផែនការសកម្មភាពរបស់សហព័ន្ធ។
- ការរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ
- រៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ២០២៤ ដើម្បីជម្រុញការអភិវឌ្ឍវិស័យកីឡានេះឲ្យកាន់តែរីកចម្រើន។
- ការជជែកលើបញ្ហាផ្សេងៗ
- ពិភាក្សាពីបញ្ហានិងអាណាគ្រោះផ្សេងៗដើម្បីធានានូវការរៀបចំនិងអភិវឌ្ឍសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។
កិច្ចប្រជុំនេះ បានបង្ហាញពីការចូលរួមយ៉ាងសកម្មពីសំណាក់សមាជិកគណកម្មាធិការប្រតិបត្តិ ហើយជាការរំពឹងថា ការងាររបស់សហព័ន្ធនឹងមានការរីកចម្រើនកាន់តែខ្លាំងក្លា សម្រាប់អនាគតកីឡាប្រដាល់គុនខ្មែរ។