ឧត្តមសេនីយ៍ត្រី សៀន សុភក្រ្ត ត្រូវបានតែងតាំងជាអគ្គលេខាធិការថ្មី នៃសហព័ន្ធកីឡាប្រដាល់គុនខ្មែរ

Detail Top Banner

ភ្នំពេញ, ថ្ងៃទី១៤ កុម្ភៈ ២០២៥ – ក្នុងកិច្ចប្រជុំមហាសន្និបាតដែលប្រារព្ធនៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរៈភូមិន្ទ ស្តាតចាស់ នៅថ្ងៃនេះ ឧត្តមសេនីយ៍ត្រី សៀន សុភក្រ្ត ត្រូវបានតែងតាំងជាអគ្គលេខាធិការថ្មីសម្រាប់អាណត្តិទី៨ នៃសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ជំនួស លោក ហេង សុឃន ដែលបច្ចុប្បន្នជា សមាជិកធម្មតា ក្នុងសហព័ន្ធប្រដាល់នេះ។

ឧត្តមសេនីយ៍ទោ ហេង សុខឃន បានទទួលតំណែងអគ្គលេខាធិការក្នុងអាណត្តិមុន តែត្រូវបានទម្លាក់ចេញពីតំណែងដោយអង្គមហាសន្និបាតបោះឆ្នោត កាលពីពេលថ្មីៗកន្លងទៅ ។ ក្រោយពីការទម្លាក់នេះ កៅអីអគ្គលេខាធិការ បាននៅទំនេរមួយរយៈ មុននឹងរកឃើញអគ្គលេខាធិការថ្មី ។

លោក ខូវ ឆាយ បានបញ្ជាក់ថា តំណែងអគ្គលេខាធិការនេះត្រូវការអ្នកមានទំនួលខុសត្រូវខ្ពស់ ដែលមានពេលវេលាគ្រប់គ្រាន់ ដើម្បីបំរើការងារពេញម៉ោង និងគិតផលប្រយោជន៍របស់សហព័ន្ធជាធំ ដោយមិនបំពានលើសិទ្ធិរបស់សហព័ន្ធ។

ការជ្រើសរើសអគ្គលេខាធិការថ្មីនេះ គឺជាចំណុចសំខាន់សម្រាប់អភិវឌ្ឍន៍ និងការចូលរួមរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដោយការប្តេជ្ញាចិត្តលើការងាររបស់មន្ត្រីសហព័ន្ធ និងកែលម្អភាពស៊ីជម្រៅក្នុងសង្គមកីឡា។

You might also like