ការប្រកួតប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិ ២០២៤ នឹងប្រព្រឹត្តនៅខេត្តកំពង់ឆ្នាំង

Detail Top Banner

(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបញ្ជាក់ថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ ២០២៤ នឹងប្រព្រឹត្តឡើងពីថ្ងៃទី ១៧-២០ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅខេត្តកំពង់ឆ្នាំង។ កម្មវិធីនេះផ្តោតលើការអភិវឌ្ឍយុវជនអាយុក្រោម ១៨ ឆ្នាំ ដើម្បីបង្កើនគុណភាពកីឡាករ និងអភិរក្សសិល្បៈប្រដាល់បុរាណខ្មែរ។

ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធ បានលើកឡើងថា ការបណ្តុះបណ្តាលថ្នាលយុវជន គឺជាចំណុចសំខាន់ក្នុងការអភិវឌ្ឍប្រដាល់គុនខ្មែរ ឱ្យមាននិរន្តរភាព។ ដើម្បីសម្រេចគោលដៅនេះ សហព័ន្ធបានចេញគោលការណ៍ឱ្យគ្រប់ក្លឹប និងសមាគមទាំងអស់មានការបណ្តុះបណ្តាលថ្នាលយុវជន ដោយកីឡាករវ័យក្មេងបារ់ណាស់ ៥ នាក់ ក្នុងមួយក្លឹប។

គោលការណ៍ថ្មីនេះនឹងជួយបង្កើនចំនួនកីឡាករអាជីពនៅកម្ពុជាជាង ៣០០ នាក់ ក្នុងពេលអនាគត ដែលអាចចូលរួមការប្រកួតនៅក្នុងស្រុក និងជំរុញការផ្សព្វផ្សាយគុនខ្មែរនៅលើឆាកអន្តរជាតិ។

ការប្រកួតនេះនឹងប្រព្រឹត្តនៅភូមិអន្លង់ត្នោត ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានចំនួន ១៩ ប្រភេទទម្ងន់ ដែលក្នុងនោះ ៨ ប្រភេទសម្រាប់នារី។

You might also like