បិទកីឡាសិស្សបឋមសិក្សា រាជធានីភ្នំពេញ ជ្រើសរើសជើងឯកឆ្នាំ ២០២៥

Detail Top Banner

ភ្នំពេញ៖ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានបញ្ចប់ការប្រកួតកីឡាសិស្សបឋមសិក្សា ជ្រើសរើសជើងឯកថ្នាក់រាជធានីឆ្នាំ ២០២៥ ដែលប្រព្រឹត្តឡើងក្នុងរយៈពេល ៧ ថ្ងៃ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៥ កុម្ភៈ ឆ្នាំ ២០២៥។

លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងពិធីបិទ កាលពីថ្ងៃទី ១៥ កុម្ភៈ នៅវិទ្យាល័យ ឥន្ទ្រទេវី។ ការប្រកួតនេះមានគោលបំណងចម្រាញ់ក្រុមកីឡាករ-កីឡាការិនីឆ្នើម ដើម្បីត្រៀមខ្លួនចូលរួមប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិ ដែលនឹងប្រព្រឹត្តឡើងក្នុងពេលខាងមុខ។

លោកអ៊ុក ចន្ថា បានថ្លែងអំណរគុណចំពោះប្រតិភូដឹកនាំក្រុមកីឡា កីឡាករ-កីឡាការិនី និងគណៈកម្មការជាន់ខ្ពស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការជម្រុញវិស័យកីឡា តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ លោកបន្ថែមថា ការហាត់ និងលេងកីឡាជួយបង្កើតសាមគ្គីភាពក្នុងសង្គម និងអភិវឌ្ឍវិស័យកីឡារបស់ប្រទេស។

ការប្រកួតជ្រើសរើសជើងឯកឆ្នាំ ២០២៥ មានកីឡាចំនួន ៦ ប្រភេទ រួមមាន៖ បាល់បោះ, បាល់ទះ, បាល់ទាត់, អត្តពលកម្ម និងវាយកូនឃ្លីលើតុ សម្រាប់កុមារី និងកុមារា។ ការប្រកួតបានប្រព្រឹត្តនៅវិទ្យាល័យឥន្ទ្រទេវី និងវិទ្យាល័យជាស៊ីមសាមគ្គី។បន្ថែមលើនេះ កម្ពុជាកំពុងត្រៀមខ្លួនដើម្បីធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ ២០២៩ ដែលជាការចូលរួមលើកកម្ពស់វិស័យកីឡានៃប្រទេស។

 

You might also like