កញ្ញាមុនី រស្មី៖ “ការសុំទោសរបស់ MC វុទ្ធថា មិនទាន់គ្រប់គ្រាន់!”
កញ្ញា មុនី រស្មី បានចេញមុខបង្ហាញមតិនៅលើបណ្ដាញសង្គម ដោយបញ្ជាក់ថា ការសុំទោសរបស់ MC វុទ្ធថា មិនទាន់មានលក្ខណៈពេញលេញនៅចំនុចខ្លះ។
នៅក្នុងសាររបស់នាងកាលពីថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២៤ នាងបានបង្ហាញការសោកស្តាយចំពោះពាក្យសម្ដីបៀតបៀនដែលនាងបានទទួល។ ទោះមានការសុំទោសជាសាធារណៈ ប៉ុន្តែនាងមិនទាន់យល់ព្រមលើកលែង ដោយសារមានបញ្ហាជាច្រើន៖
• មិនសំពះសុំទោស និង ឥរិយាបថមិនចេញពីចិត្ត។
• មិនមានការលើកឡើងថា គួរឈប់និយាយបៀតបៀនមនុស្សស្រី និងក្មេងស្រី។
• នៅតែចាត់ទុកថា ពាក្យសម្ដីបៀតបៀនជាការសើចលេង។
នាងបានលើកឡើងថា នាងមិនអាចអត់អោនឲ្យមានសកម្មភាពបៀតបៀនបែបនេះ កើតឡើងម្តងទៀត ទាំងចំពោះខ្លួននាងឬអ្នកដទៃ។
ចំពោះស្ត្រី និងក្មេងស្រីដែលជួបបញ្ហាទាក់ទងនឹងការបៀតបៀនដូចនាង នាងសួរថា តើគួរធ្វើដូចម្តេច? តើមានអ្នកណាដែលអាចជួយគាំទ្រ និងដោះស្រាយបញ្ហាទាំងនេះ?
ចុងបញ្ចប់ នាងចោទជាសំណួរដល់មហាជនថា តើស្ត្រីត្រូវតែទទួលរងការបៀតបៀនបែបនេះជាសេរីមែនឬ? ហើយតើអ្នកដែលមាន ម្តាយ ប្រពន្ធ បងប្អូនស្រី និងមិត្តស្រី នៅតែមិនយល់ពីតម្លៃស្ត្រីមែនឬ?