កំណើនយុវជនមកពីបណ្តាលខេត្តចូលរួមប្រកួតកីឡាចំបាប់ជើងឯកយុវជនថ្នាក់ជាតិ បង្កលក្ខណៈងាយដល់សហព័ន្ធ ក្នុងការស្វែងរកអ្នកមានទេពកោសល្យ ត្រៀមព្រឹត្តិការណ៍យុវជនអាស៊ី ២០២៩
(ភ្នំពេញ)៖ លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានលើកឡើងថា ការប្រកួតចំបាប់យុវជន ថ្នាក់ជាតិឆ្នាំ២០២៥ គឺជាឱកាសសំខាន់ក្នុងការរកយុវជនថ្នាលពីបណ្តាលខេត្តនានា ដើម្បីត្រៀមចូលរួម ព្រឹត្តិការណ៍យុវជនអាស៊ី (Asian Youth Games) ឆ្នាំ២០២៩ ដែលកម្ពុជាជាម្ចាស់ផ្ទះ។ លោកសង្ឃឹមថា កីឡាករទាំងនេះនឹងក្លាយជាម្ចាស់មេដាយមាស និងបន្តដឹកនាំសកម្មភាពកីឡានេះឱ្យកាន់តែរីកចម្រើន។
លោក បាណេត ពន្យល់ថា ការប្រកួតនេះផ្តោតលើគោលដៅ២សំខាន់ ដូចជា ៖
– បង្កភាពសប្បាយរីករាយ ដល់យុវជន និងជំរុញឱ្យពួកគេបន្តហ្វឹកហាត់ដើម្បីឈានដល់ឆាកអន្តរជាតិ។
– ស្វែងរកកីឡាករកីឡាការិនីថ្នាល ដើម្បីបញ្ចូលក្រុមជម្រើសជាតិ។
លោកបញ្ជាក់ថា៖ “យើងមានគ្រូដែលធ្លាប់ឈ្នះមេដាយស៊ីហ្គេម និងទទួលបានឧបត្ថម្ភសម្ភារៈ ដែលជាកត្តាជំរុញឱ្យយុវជននៅតាមខេត្តមានសមត្ថភាពកាន់តែប្រសើរ។
ជាលទ្ធផលសម្រាប់ការប្រកួតពេញ១ថ្ងៃ ក្លឹបព្រះធាតុ (ខេត្តពោធិ៍សាត់) ឈ្នះជើងឯក ដោយដណ្តើមបានមេដាយច្រើនជាងគេ ក្នុងនោះដណ្តើមបានមេដាយមាស ៣ សំរិទ្ធ ១ , ក្លិបកីឡាចំបាប់ គីរី៖ ដណ្តើមបានមេដាយមាស ២, ប្រាក់ ២
ក្លិបកីឡាចំបាប់ CamED៖ ដណ្តើមបានមេដាយមាស ១, ប្រាក់ ២, សំរិទ្ធ ២ ក្លិបកីឡាចំបាប់ ឃ្លាំងមឿង៖ មាស ១, ប្រាក់ ២ , ក្លិបកីឡាចំបាប់ យូដូ៖ មាស ១, ប្រាក់ ១, សំរិទ្ធ ២ ៕