ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ១៦៧៧នាក់ចាប់ផ្តើមការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ២០២២

Detail Top Banner

ភ្នំពេញ ៖ បើតាមការបញ្ជាក់ពីលោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍​កីឡា​​នៃក្រ​សួង​អប់រំ យុវជន និងកីឡាបានឲ្យដឹងថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ២០២២ ទទួល​បានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ១៦៧៧នាក់ ជម្រើសចេញពីសាលាបឋម​សិក្សា​ទូទាំង​ប្រទេសចូលរួមប្រកួត ។

ហួត សេងទ្រី អោយដឹងនៅក្នុងពិធីបើកការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ នាថ្ងៃល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ នៅវិទ្យាស្ថាន ជាតិអប់រំកាយ និងកីឡា ថា ព្រឹត្តិការណ៍ថ្នាក់​ជាតិ​នេះ​ដាក់អោយប្រកួតលើ៨ប្រភេទកីឡា ស្មើនឹង​៣៤​វិញ្ញា​សា ដែលមានប្រភេទ កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT និង តេក្វាន់ដូ ITF ដែល​មាន​ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ១៦៧៧នាក់ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែមេសា ដល់​ថ្ងៃ​ទី០៨ ខែឧសភា ឆ្នាំ២០២២ ។

សូមបញ្ជាក់ថា ការប្រកាសបើកជាផ្លូវការ ការប្រកួត កីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២​នេះ មានការអញ្ជើញចូលរួមប្រកាសបើជាផ្លូវការក្រោមវត្តមាន ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន រួមជាលោកគ្រូអ្នកគ្រូ និងកីឡាករកីឡាការិនីជាច្រើនផងដែរ ៕

You might also like