កីឡាការិនី ចាន់ សុវណ្ណលីណា ចាត់ទុកការប្រកួតDECATHLON JONIOR SERIES ជាការប្រកួតបង្កើនសមត្ថភាពត្រៀមចូលរួមប្រជែងមេដាយនៅស៊ីហ្គេមប្រទេសវៀតណាម
កីឡាការិនី ចាន់ សុវណ្ណលីណា ដែលជាប់ជាកីឡាការិនីជម្រើសជាតិ វាយកូនបាល់ត្រៀមចូល រួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាប៉ុន្មានថ្ងៃខាងមុខនេះ បានចាត់ទុក ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់ DECATHLON JONIOR SERIES ដែលរៀបចំដោយសហព័ន្ធ កីឡាវាយកូនបាល់កម្ពុជា សហការឧបត្ថម្ភ ដោយក្រុមហ៊ុនសម្ភារៈកីឡា DECATHLON ជាការប្រកួត មួយជួយបង្កើនបច្ចេកទេស និងបន្ថែមបទពិសោធន៍ ដើម្បីឈានទៅប្រជែងដណ្តើមបានលទ្ធផលល្អ ការប្រកួតកីឡាស៊ីហ្គេមនៅប្រទេសវៀតណាម។
កីឡាការិនីវ័យ១៧ឆ្នាំរូបនេះ អះអាងថា ការប្រកួតប្រជែងតាមរយៈព្រឹត្តិការណ៍ DECATHLON JONIOR SERIES នេះ បានផ្តល់ឱកាសឲ្យនាងបានប្រកួតប្រជែងជាមួយកីឡាការិនីមកពីក្លិបផ្សេងៗ ដើម្បីឲ្យនាងបានអភិវឌ្ឍសមត្ថភាព និងបច្ចេកទេសជាការដុះខាត់មុនចូល រួមការប្រជែងនៅស៊ីហ្គេមប្រ ទេសវៀតណាម។
កីឡាការិនីមកពីក្លិបកីឡាវាយកូនបាល់ខេត្តសៀមរាបរូបនេះ ក៏បានថ្លែងអំរគុណដល់សហព័ន្ធកីឡា វាយកូនបាល់ និង ក្រុមហ៊ុន DECATHLON ដែលបានបង្កើតព្រឹត្តិការណ៍ប្រកួតជារៀងរាល់ខែផ្តល់ ឱកាសឲ្យកីឡាករកីឡាការិនីវ័យក្មេងតាមបណ្តាលក្លិបទូទាំងប្រកួតបានប្រកួតប្រជែងគ្នាបញ្ចេញសមត្ថភាព និងបង្កើនបទពិសោធន៍ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលពីគ្រូបង្វឹក ដើម្បីអភិវឌ្ឍខ្លួនក្លាយ ជាកីឡាករកីឡាការិនីសក្តានុពលសម្រាប់កម្ពុជា នាពេលអនាគត។
លោក ប្រាយ អេនអានីរ៉ូស អ្នកគ្រប់គ្រងកម្មវិធីប្រកួត DECATHLON JONIOR SERIES បានគូ បញ្ជាក់ថា ការប្រកួតនេះ សហព័ន្ធរៀបចំការប្រកួតជារៀងរាល់ខែ បន្ទាប់ពីក្រសួងអប់រំយុវជន និងកីឡា អនុញ្ញាតិឲ្យជួបជុំប្រកួតឡើងវិញ ។ អ្នករៀបចំខាងលើ បញ្ជាក់ទៀតថា ព្រឹត្តិការណ៍នេះ ធ្វើការប្រកួត លើ៤ប្រភេទអាយុ គឺ កីឡាករកីឡាការិនី អាយុ១០ឆ្នាំ អាយុ១២ឆ្នាំ អាយុ១៤ឆ្នាំ និងក្រោម អាយុ១៨ឆ្នាំ ។ លោក ថា គោលបំណងផ្តល់ឱកាស ដល់កីឡាករកីឡាការិនី វ័យក្មេងប្រកួត ប្រជែងគ្នា ដើម្បីបណ្តុះ ធនធានជំនាន់ក្រោយក្លាយជាកីឡាករកីឡាការិនីសក្កានុពលសម្រាប់កម្ពុជា នាថ្ងៃអនាគត៕