នៅសល់រយៈពេល១ឆ្នាំគត់ព្រឹត្តិការណ៍ស៊ីហ្គេមជាប្រវត្តិសាស្រ្តដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងឈានចូលមក

Detail Top Banner

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ ហៅកាត់ថា CAMSOC បានបញ្ជាក់តាមសារជាសម្លេងថា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលជាព្រឹត្តិការប្រវត្តិសាស្រ្តរៀបចំលើកដំបូងនៅកម្ពុជា គិតមកត្រឹមថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ គឺនៅសល់តែរយៈពេលមួយឆ្នាំគត់ ៣៦៥ថៃ្ង ។

ឯកឧត្តម វ៉ាត់ ចំរើន បានប្តេជ្ញាចិត្ត នឹងខិតខំរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍កំណត់ត្រាប្រវត្តិសាស្រ្តរៀបចំលើកដំបូងនៅកម្ពុជា ដោយមានការយកចិត្តទុកដាខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំផ្ទាល់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ និង ការអនុវត្តន៍តាមដែនត្រួតពិនិត្យការងារជាប្រចាំ ក្រោមភាពជាអ្នកដឹកនាំរបស់ ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ឲ្យទទួលបាននូវកេត្តិយស និងសេចក្តីថ្លៃថ្នូ ហើយទទួលបានជោគជ័យ និងធ្វើឲ្យកម្ពុជាទទួលបានឧត្តមភាព ការកោសសើរពីបណ្តាប្រទេសចូលរួមស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣៕

You might also like