ស្ថាបនិក Kara កម្ពុជា បានបញ្ជាក់ថា ថ្ងៃទី១ ជោគជ័យខ្លាំង កីឡាករ កីឡាការិនីធ្វើបានល្អ រីឯក្រុមការងារក៏ដូចគ្នា

Detail Top Banner

ការប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ ខ្មែររ៉ាលីរ៉េដ ឬ KHMER RALLY RAID PRACTICE ឆ្នាំ២០២២ ទទួលបានជោគជ័យខ្លាំងនៅថ្ងៃទី១ កីឡាករ កីឡាការិនីធ្វើបានល្អ រីឯក្រុមការងារក៏ដូចគ្នា លើចំងាយផ្លូវពីភ្នំពេញឆ្ពោះទៅកាន់ខេត្តកំពត មានរយៈចម្ងាយផ្លូវ ១៧៣គីឡូម៉ែត្រ ហើយផ្លូវប្រណាំងមានចម្ងាយផ្លូវ៦៩គីឡូម៉ែត្រ នេះជាបញ្ជាក់របស់លោក ហូ សិទ្ធីគុណ ស្ថាបនិក KARA កម្ពុជា ។
ស្ថាបនិក KARA រូបនេះ បានបញ្ជាក់បន្ថែមថា ការរៀបចំផ្លូវប្រណាំងបានល្អ និងច្បាស់លាស់៩៥% ដែលធ្វើអោយកីឡាករ កីឡាការិនីទាំងថ្មី និងចាស់វង្វេង និងចំណាយពេលវេលាច្រើន ។ លោក ហូ សិទ្ធីគុណ ចំពោះគណកម្មការរៀបចំ មានចំនុចខ្វះខាតតិចតួចទាក់ទងពេលវេលា រីឯបច្ចេកទេសវិញគឺល្អប្រសើរ ។

លោក បានគូបញ្ជាក់ទៀតថា ព្រឹត្តិការណ៍ប្រណាំងនេះ រៀបចំឡើង ក្នុងគោលបំណងលើកស្ទួយវិស័យកីឡាយានយន្តនៅកម្ពុជា ហើយក៏ជាការផ្តល់ឱកាសឲ្យកីឡាករជំនាញប្រកួតកម្តៅសាច់ដុំ និងអ្នកថ្មីចេះមើលសៀវភៅបង្ហាញផ្លូវ និង Rally Meters ជាពិសេសឲ្យយុវជនបានរៀនពីការរៀបចំកម្មវិធីប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គកម្រិតជាតិ និងឈានទៅរៀបចំកម្រិតអន្តរជាតិផងដែរ ។

ដោយឡែកកីឡាករ កីឡាការិនី បានសរសើរថា ការរៀបចំផ្លូវនេះបានល្អ ពិបាក វង្វេងច្រើន តែសប្បាយ មានទេសភាពស្រស់ស្អាត ទាក់ទាញខ្លាំង ហើយពួកគេសន្យាថានឹងចូលរួមទៀត ជាពិសេសបើកបរដោយខ្លួនឯង ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ ខ្មែររ៉ាលីរ៉េដ ឬ KHMER RALLY RAID PRACTICE រៀបចំដោយភ្នាក់ងាររៀបចំការប្រកួតកម្ពុជា kara សហការដោយក្រសួងបរិស្ថាន សហពភាពសហព័ន្ធយុវជនកម្ពុជា គាំទ្រដោយសហព័ន្ធកីឡាយានយន្តកម្ពុជា ។ មានប្រទេសចូលរួមចំនួន១១ប្រទេសចូលរួម ក្នុងនោះមាន ឡាន ៣៥ ចែកជា២ គឺ class A ៧គ្រឿង Class B ២៨គ្រឿង UTV មាន១០គ្រឿង និងម៉ូតូ១៤គ្រឿង ៕

 

You might also like