ពេជ្រ សម្បត្តិ ពីអ្នកចិញ្ចឹមសត្វ ក្លាយជាអ្នកប្រដាល់គុនខ្មែររកប្រាក់ចំណូលបានច្រើនក្នុងមួយខែៗ

Detail Top Banner

ប្រដាល់ ៖ អ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរ បានស្គាល់ច្បាស់ហើយ កីឡាករ ពេជ្រ សម្បត្តិ អ្នកលេងទម្ងន់ដៃ កំពុងមានឈ្មោះបោះសំឡេងលេងយ៉ាងខ្លាំង ក្នុងវិស័យគុនខ្មែរ តាមរយៈការប្រើកណ្តាប់ដៃផ្តួលដៃគូប្រកួត។
ពេជ្រ សម្បត្តិ បានកើបលុយពីសង្វៀនប្រដាល់ក្នុងស្រុកក្នុងមួយខែៗជាងមួយពាន់ដុល្លាពីសង្វៀនប្រដាល់ ជួយដោះបំណុលឪពុកម្តាយ និងជួយធ្វើឲ្យគ្រួសារមានជីវភាពធូរធា ពិសេស មានលទ្ធភាពទិញដីទុកមួយចំនួនថែមទៀតផង។


ពេជ្រ សម្បត្តិ កូនសិស្ស លោកគ្រូ ពេជ្រ សំខាន់ មុនក្លាយជាអ្នកប្រដាល់គុនខ្មែរមានប្រជាប្រិយភាព មានជីវភាពលំបាក ធ្លាប់ជាកម្មករចញ្ចឹមជ្រូកមួយកន្លែង ដោយទទួលបានប្រាក់ខែត្រឹមតែ២០០ដុល្លារក្នុងមួយខែៗប៉ុណ្ណោះ។ ប្រាក់ខែនេះ វាមិនបានជួយឲ្យសម្បត្តិរួចផុតពីភាពលំបាកនោះឡើយ ។ ក្នុងឆ្នាំ២០២០ ក្នុងវ័យ១៨ឆ្នាំ ពេជ្រ សម្បត្តិ បានឡើងមកភ្នំពេញ តាមរយៈការណែនាំពីបង ឲ្យមកហ្វឹកហាត់ប្រដាល់គុនខ្មែរនៅក្លឹបយុវជន១៥៧ បង្ហាត់ដោយ លោកគ្រូ ពេជ្រ សុផាន់។ តែការហ្វឹកហាត់មិនបានល្អដោយ ត្រឡប់ទៅធ្វើការម្តងទៀត ដើម្បីរកលុយជួយឪពុកម្តាយដោះស្រាយជីវភាព និងសងបំណុលធនាគារ។ នៅដើមឆ្នាំ២០២១ ពេជ្រ សម្បត្តិ បានតាំងចិត្តជាថ្មី ត្រឡប់មកភ្នំពេញ សុំ លោក គ្រូពេជ្រ សុផាន់ ធ្វើការហ្វឹកហាត់ជាថ្មី ដើម្បីបង្កើនសមត្ថភាពរហូតធ្វើឲ្យកេរ្តិ៍ល្បីល្បាញយ៉ាងខ្លាំងក្នុងវិស័យគុនខ្មែរក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម។


សូមបញ្ជាក់ថា កីឡាករ ពេជ្រ សម្បត្តិ បច្ចុប្បន្នមានអាយុ២០ឆ្នាំ បានចូលមកហ្វឹកហាត់ជាប់លាប់ជាមួយក្លឹបយុវជន១៥៧ រយ:ពេល២ឆ្នាំ ក្នុងឆ្នាំ២០២១ ដល់ឆ្នាំ២០២២នេះ ភាពល្បីល្បាញធ្វើឲ្យសម្បត្តិ ទទួលបានប្រាក់កម្រៃក្នុងមួយខែៗជាងមួយពាន់ដុល្លារអាមេរិក ៕

You might also like