វិសាខា យកឈ្នះម្ចាស់ផ្ទះ Bali ឡើងឈរកំពូលតារាងពូល G នៃពាន AFC Cup 2022

Detail Top Banner

(បាលី)៖ ក្រុមបាល់ទាត់ វិសាខា របស់កម្ពុជា ទទួលបាន៣ពិន្ទុ ឡើងទៅឈរកំពូលតារាង ក្នុងពូល G បន្ទាប់ពីវាយបកយកឈ្នះម្ចាស់ផ្ទះ Bali United ដោយលទ្ធផល ៥-២ នៅប្រកួតទី២  នៃពានរង្វាន់ AFC Cup 2022 នៅទឹកដីកោះបាលី ប្រទេសឥណ្ឌូនេស៊ី មុននេះ។

ក្រុម Bali United បាននាំមុខក្រុមកម្ពុជា ១គ្រាប់មុននៅនាទីទី៩ ដោយកីឡាករ Irfan Jaya។ ប៉ុន្ដែមុនបញ្ចប់វគ្គទី១ វិសាខា រកបាន ២គ្រាប់វិញដោយកីឡាករ Paulo Victor នៅនាទី១៧ និងបាល់ហ្វ្រីឃីតដ៏ល្អរបស់ខ្សែការពារ អ៊ុក សុវណ្ណ នៅនាទី៤៥។
វគ្គទី២ ក្រុម វិសាខា បន្ថែម២គ្រាប់ទៀត ដោយកីឡាករកូរ៉េខាងត្បូង Lee Jaegun នៅនាទី៥៥ និងកីឡាករ Paulo Victor នៅនាទី៦៣ មុនអតីតកីឡាករព្រះខ័នរាជស្វាយរៀង Privat រកបាន ១គ្រាប់ឲ្យក្រុម Bali United វិញ នៅនាទី៨៥ ។

ប៉ុន្ដែជិតបញ្ចប់ អ៊ុក សុវណ្ណ បានបន្ថែម ១គ្រាប់ទៀត ធ្វើឲ្យក្រុមវិសាខា ឈរកំពូលតារាងពូល G ជាបណ្ដោះអាសន្ន ដោយមាន៦ពិន្ទុ ខណៈប្រកួតដំបូង គឺក្រុមវិសាខា បានយកឈ្នះក្រុមហ្វីលីពីន Kaya FC ដោយលទ្ធផល ២-១ ។ ក្រុម វិសាខា នៅសល់ការប្រកួត ១ប្រកួតទៀត ជាមួយក្រុម Kedah Darul Aman របស់ម៉ាឡេស៊ី នាថ្ងៃទី៣០ ខែមិថុនាខាងមុខ នៅប្រទេសឥណ្ឌូនេស៊ីដដែល ៕

You might also like