ឯកឧត្តម មួន សារ៉ន ដណ្តើមបានពានជ័យលាភីជើងឯក ការប្រកួតកីឡាវាយកូនគោលSGMC&PHILLIP BANK GOLF FUNTASIA

Detail Top Banner

ឯកឧត្តម មួន សារ៉ន បានក្លាយជាម្ចាស់ជ័យលាភីជើងឯក ការប្រកួតកីឡាវាយកូនគោលពានរង្វាន់ SGMC&PHILLIP BANK GOLF FUNTASIA បន្ទាប់ពីឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលពេញមួយព្រឹក នៅទីលានកីឡាវាយកូនគោលស៊ីធីហ្គោល ដែល ស្ថិតនៅក្នុង សង្កាត់ ទួលសង្កែ រាជធានី ភ្នំពេញ។


ការប្រកួតវាយកូនគោលពានរង្វាន់មួយនេះ មានកីឡាករកីឡាការិនីចូលរួមប្រកួតចំនួន៥៤នាក់ ចែកចេញជា៦ក្រុម ដោយក្នុងមួយក្រុមៗមានគ្នា៦នាក់ គឺជាកីឡាករកីឡាការិនីពាក់កណ្តាលអាជីព មានន័យថា កីឡាករកីឡាការិនីដែលចូលរួមភាគច្រើនកម្រិតធម្យម។


លោក ចាន់ ម៉ាច នាយកប្រតិបត្តិធនាគារ PHILLIP BANK បានបញ្ជាក់ឲ្យដឹងថា ប្រកួតកីឡាវាយកូនគោលពានរង្វាន់ SGMC&PHILLIP BANK GOLF FUNTASIA រៀបចំដោយSINGAPORE MEDICAL CENTER សហការដោយPHILLIP BANK ក្នុងគោលបំណងបង្កើតទំនាក់ទំនងមិត្តភាព សាមគ្គីភាព រវាងមន្រ្តីរាជរដ្ឋាភិបាល និងពាណិជ្ជករអន្តរជាតិដែលមកបណ្តាក់ទន់រកស៊ីវិនិយោគនៅកម្ពុជា បានស្គាល់គ្នាកាន់តែច្បាស់តាមរយៈការប្រកួតកីឡាវាយកូនគោល។


នាយកប្រតិបត្តិរូបនេះ បានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍ប្រកួតមួយនេះ ជាការជួបជុំមួយដែលផ្តល់ឱកាសឲ្យពាណិជ្ជករអន្តរជាតិ បានជួបចង់សម្ព័ន្ធមេត្រីភាពជាមួយមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា ពិសេស ផ្តល់ឱកាសដល់កីឡាករកីឡាការិនីជាយុវជនដែលកំពុងប្រកបរកស៊ីនៅកម្ពុជា ទទួលបានឱកាសជជែកពិភាក្សាគ្នាជាមួយពាណិជ្ជករអន្តរជាតិ ដើម្បីឈានទៅបង្កើតកិច្ចសហការណ៍បោះទន់វិនិយោគរួមគ្នានៅក្នុងទឹកកម្ពុជា។

លោក អះអាទៀតថា ការប្រកួតកីឡាវាយកូនគោលនេះ វាមិនត្រឹមតែបង្កើតបរិយាកាសសប្បាយរីករាយនិងភាពស្និតស្នាលប៉ុណ្ណោះនោះទេ វាថែមទាំងចូលរួមចំណែកជួយដល់សុខមាលភាព ពិសេស គឺជំរុញអភិវឌ្ឍឲ្យវិស័យកីឡាវាយកូនគោលនៅកម្ពុជាកាន់តែមានសកម្មភាពផុសផុលបន្ថែមទៀតផងដែរ។


ឯកឧត្តម ឡុង កែម កីឡាករចូលរួមក្នុងការប្រកួតវាយកូនគោលនេះ បានថ្លែងអំណរគុណដល់ទីលានស៊ីធីហ្គោល ក៏ដូចជា ក្រុមហ៊ុន SINGAPORE MEDICAL CENTER សហការដោយPHILLIP BANK បង្កើតឲ្យមានការប្រកួតនេះឡើង ដោយបានបង្កើតនូវបរិយាកាសរីករាយដល់កីឡាករកីឡាករិនីទាំងជាតិនិងអន្តរជាតិ ។ ឯកឧត្តម សង្ឈឹមជឿជាក់ថា ព្រឹត្តិការណ៍ប្រកួតនេះ នឹងមានរៀបចំជាបន្តបន្ទាប់ទៀត ដើម្បីជាការផ្តល់ជូននូវសុខមាលភាព និងការជួបជុំបង្កើតបរិយាសកាសជជែកពិភាក្សារវាងពាណិជ្ជករអន្តរជាតិ និងពាណិជ្ជករនៅកម្ពុជា។
សម្រាប់លទ្ធផលនៃការប្រកួតចំណាត់លេខ១បានទៅលើ ឯកឧត្តម មួន សារ៉ន ចំណាត់ថ្នាក់លេខ២បានទៅលើ កីឡាករ ឈា ឡាយហ៊ី និង ចំណាត់លេខ៣បានទៅលើកីឡាករ អុក ឡា៕

You might also like