ឯកឧត្តម ស៊ុន ចាន់ថុល បន្តដឹកនាំសហព័ន្ធខ្មែរកីឡាហែលទឹក សម្រាប់អាណត្តិទី៧ ឆ្នាំ២០២១-២០២៥

Detail Top Banner

(ភ្នំពេញ)៖ ឯកឧត្តម ស៊ុន ចាន់ថុល ត្រូវបានអង្គមហាសន្និបាទ សហព័ន្ធកីឡាហែលទឹក សម្រេចបោះឆ្នោតឱ្យ ជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក សម្រាប់អាណត្តិទី៧បន្តទៀត ដើម្បីបន្តដឹកនាំសហព័ន្ធ ខណៈអ្នកឧកញ្ញ៉ា២រូប ។ អង្គមហាសន្និបាទ ធ្វើឡើងនាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។

សូមជម្រាបជូនថា មហាសន្និបាតនាពេលនេះ គឺជារបត់ថ្មីមួយដែលគោរពតាមគោលការណ៍កំណែទម្រង់ស៊ីជម្រៅរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីភាពរឹងមាំខាងផ្នែករដ្ឋបាលកីឡា និងបច្ចេកទេសរបស់សហព័ន្ធខ្មែរកីឡាហែលទឹក ក្នុងការប្រកួតកីឡាជាអន្តរជាតិនានាពិសេសត្រៀមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ឱ្យទទួលបានជោគជ័យ៕

You might also like