រដ្ឋបាលខេត្តកោះកុង ខេត្តត្រាត និងក្រសួងទេសចរណ៍ បានរៀបចំព្រឹត្តិការណ៍ ជិះកង់កម្សាន្តមិត្តភាពកម្ពុជា-ថៃ ឆ្លងកាត់ព្រំដែន
នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២២ រដ្ឋបាលខេត្តកោះកុង ខេត្ត ត្រាត និងក្រសួងទេសចរណ៍ បានរៀបចំព្រឹត្តិការណ៍ ជិះកង់កម្សាន្តមិត្តភាព កម្ពុជា -ថៃ ឆ្លងកាត់ព្រំដែន កោះកុង-ត្រាត នៅខេត្តកោះកុង
ដោយមានអ្នកជិះកង់ចូលរួមសរុបជាង ៦០០ នាក់ ក្នុងនោះអ្នកចូលរួមជិះកង់នៅ ខេត្តកោះកុង ចំនួន ១៩២ នាក់ និងអ្នកជិះកង់មកពីប្រទេសថៃ មានចំនួនជាង ៤២១ នាក់ មកពីខេត្តមួយចំនួនរបស់ថៃ រួមមានខេត្តត្រាត ស៊ីសាកេត ឈៀងម៉ៃ ស្រះកែវ កូរ៉ាត់ នគររាជសីមា សុរិន្ទ មហាសារ៉ាខាម អ៊ូប៊ុនថានី ។
ក្រោមអធិបតីភាពឯកឧត្តម កាទើ មហាំម៉ាត់ណោសស្រ៊ី អនុរដ្ឋលេខាធិកាក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯឧ រដ្ឋមន្រ្តី និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង
ដោយមានការចូលរួម
– ឯឧ វីរ៉ាសាក់ កូសុរ៉ាត់ សមាជិកព្រឹទ្ធសភា និងជាអតីតរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡា ប្រទេសថៃ
– លោក ណារ៉ុង ថេបសេនា អភិបាលរងខេត្តត្រាត
ព្រឹត្តិការណ៍រៀបចំឡើងក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការមិត្តភាពកម្ពុជា ថៃ និងផ្សព្វផ្សាយគោលដៅខេត្តកោះកុង ខេត្តត្រាត ជាគោលដៅទេសចរណ៍សុវត្ថិភាព ក្នុងការទាក់ទាញទេសចរផ្ទៃក្នុង និងអន្តរជាតិ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ក្នុង និងក្រោយវិបត្តិកូវីដ១៩ ជាពិសេសដើម្បីអបអរសាទរដំណើរឆ្ពោះទៅកាន់ការប្រកួតកីឡា SEA GAMES – ASEAN PARA GAME 2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕