រដ្ឋបាលខេត្តព្រះសីហនុ រៀបចំកម្មវិធីជិះកង់កំសាន្តលក្ខណៈមិត្តភាព ដើម្បីសុខភាព
នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងកម្មវិធីជិះកង់កំសាន្តលក្ខណៈមិត្តភាព ដើម្បីសុខភាព និងរាងកាយមាំមួន ក្រោមអធិបតីភាព ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោយមានការចូលរួមពីក្រុមសេនាយុត្តិធម៌ ក្រុមសាលាដំបូងខេត្តព្រះសីហនុ និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។
កម្មវិធីជិះកង់កំសាន្តលក្ខណៈមិត្តភាព ដើម្បីសុខភាពបានចាប់ផ្តើមនៅម៉ោង០៧:០០ព្រឹក ដោយធ្វើការជិះកង់ចេញពីរង្វង់មូល ‘‘ព្រះស្កន្ទគង់លើក្ងោក’’ នៅវិថីតេជោ តាមបណ្តាយឆ្នេរអូរឈើទាល ឆ្នេរអូរត្រេះ ដើមឈើចាំស្នេហ៍ ឆ្ពោះទៅកាន់ផ្លូវខ្មែរធ្វើបាន នឹងបញ្ចប់នៅរង្វង់មូលរាម។
កម្មវិធីជិះកង់កំសាន្ត គឺដើម្បីសុខភាព បរិស្ថាន សាមគ្គីភាព ភាតរភាព នៃមហាគ្រួសារខ្មែរ ប្រកបដោយភាពរីករាយ សុខក្សេមក្សាន្ត ក្រោមដំបូលសន្តិភាព រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា៕