គិតមកត្រឹមថ្ងៃទី១សីហា ឆ្នាំ២០២២នេះ កីឡាសិស្សនិស្សិតកម្ពុជាប្រជែងដណ្តើមបានមេដាយ៦គ្រឿងហើយ ពីព្រឹត្តិការណ៍កីឡាសកលវិទ្យាល័យអាស៊ានលើកទី២០

Detail Top Banner

យោងតាមការបញ្ជាក់ប្រាប់ពី ឯកឧត្តម ព្រំ ប៊ុណ្ណយី អគ្គលេខាធិការរង សហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជា និងជានាយបេសកម្មដឹកនាំប្រតិភូចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតសកលវិទ្យាល័យអាស៊ានលើកទី២០ បានបញ្ជាក់ប្រាប់តាមប្រព័ន្ធតេឡេក្រាមថា គិតមកត្រឹមថ្ងៃទី១ ខែ សីហា ឆ្នាំ២០២២នេះ អត្តពលិកកីឡាសិស្សនិស្សិតកម្ពុជាដណ្តើមបានមេដាយចំនួន៦គ្រឿងហើយ ពីកីឡាសកលវិទ្យាល័យអាស៊ានលើកទី២០ ដែលដំណើរការប្រកួតនៅសាកលវិទ្យាល័យ Rajabhat ខេត្ត អូប៊ុន រ៉ាតចាថានី ប្រទេសថៃ។


ឯកឧត្តម បានបញ្ជាក់ទៀតថា មេដាយទាំង៦គ្រឿងនោះ ដណ្តើមបានលើ៣ប្រភេទកីឡា គឺ អត្តពលកម្មមេដាយសំរិទ្ធ១គ្រឿងលើវិញ្ញាសាលោតកម្ពស់ ការ៉ាតេ ដណ្តើមបានមេដាយសរុប២គ្រឿង គឺប្រាក់១គ្រឿងនិងមេដាយសំរិទ្ធ១គ្រឿង និងកីឡាគុនដាវដណ្តើមបានមេដាយសរុប៣គ្រឿង មេដាយប្រាក់ដណ្តើមបានលើវិញ្ញាសាប្រកួតជាក្រុម និងមេដាយសំរិទ្ធ២គ្រឿង លើវិញ្ញសាប្រកួតឯកក្តជន ដោយគិតចាប់តាំងពីថ្ងៃទី២៦ ខែ កក្តដាមកដល់ត្រឹមថ្ងៃទី១ ខែ សីហានេះ។
ឯកឧត្តម បានគូសបញ្ជាក់ទៀតថា ក្នុងចំណោម៥ប្រភេទកីឡាដែលកម្ពុជាបានបញ្ជូនមកចូលរួមនេះ ៣ប្រភេទកីឡាមានអត្តពលកម្ម ការ៉ាតេ និង គុនដាវបានបញ្ចប់ការប្រកួតហើយ ខណៈដែល២ប្រភេទកីឡាទៀត គឺប៉េតង់ប្រកួតចាប់ពីថ្ងៃទី១ សីហា និងតេក្វាន់ដូប្រកួតចាប់ពីថ្ងៃទី២ ខែ សីហាតទៅ។

សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍កីឡាសកលវិទ្យាល័យអាស៊ានលើកទី២០ ដំណើរការប្រកួតពីថ្ងៃទី២៦ ដល់ថ្ងៃ ទី៦សីហា ឆ្នាំ២០២២ ដោយមាន២៣ប្រភេទកីឡាដាក់ឲ្យប្រកួតប្រជែងនោះ សម្រាប់កម្ពុជាបញ្ជូនតែ៥ប្រភេទកីឡាសក្តានុពលចូលរួមប៉ុណ្ណោះ មានប្រភេទកីឡា គុនដា អត្តពលកម្ម ប៉េតង់ ការ៉ាតេ តេក្វាន់ដូ៕

You might also like