អេមមែនទែន ! កីឡាករខ្ចីជើងពី Man Utd ស៊ុតបញ្ចូលទីយ៉ាងអស្ចារ្យ ជួយ Sunderland យកឈ្នះ Birmingham

Detail Top Banner

បាល់ទាត់ ៖ AMAD DIALLO រកបានគ្រាប់បាល់យ៉ាងអស្ចារ្យសម្រាប់ Sunderland ជួយក្រុម យកឈ្នះ Birmingham នៅការប្រកួត EFL championship កាលពីយប់មិញ ។

ខ្សែប្រយុទ្ធ Ellis Simms បានបើកការស៊ុតបញ្ចូលទីសម្រាប់ក្រុម Black Cats នៅនាទីទី ២៥ មុនពេល Diallo ដែលបានខ្ចីជើងពី Manchester United រកបានគ្រាប់បាល់ទី២ យ៉ាងរំភើបនៅនាទី ៤៩។ ខណៈដែលកីឡាករ Lukas Jutkiewicz របស់ Birmingham រកបាន១គ្រាប់វិញនៅនាទី៧៨ នាំអោយលទ្ធផលបញ្ចប់ការប្រកួតពេញម៉ោង៩០នាទី ក្រុមម្ចាស់ផ្ទះ Birmingham ចាញ់ក្រុមភ្ញៀវ Sunderland ១ទល់នឹង២។


បន្ទាប់ពីការប្រកួត លោក Tony Mowbray គ្រូបង្វឹកក្រុម Sunderland បានប្រាប់ទូរទស្សន៍ Sky Sports ថា “ខ្ញុំគិតថារដូវកាលនេះ យើងបានស៊ុតបាល់បញ្ចូលទីដ៏អស្ចារ្យ និងលេងបាល់ទាត់ដ៏គួរឱ្យស្រឡាញ់ និងគ្រប់គ្រងការប្រកួតបាល់ទាត់។“ជាទូទៅ យើងមិនទទួលបានរង្វាន់ដែលយើងមានអារម្មណ៍ថាយើងសមនឹងទទួលបាននោះទេ។
សូមជម្រាប់ជូនថា Sunderland ឆ្លងកាត់២០ប្រកួតឈ្នះ៧ ស្មើ៦ ចាញ់៧ មាន២៧ពិន្ទុ ខណៈ Birmingham ឆ្លងកាត់២១ប្រកួតឈ្នះ ៧ស្មើ៧ ចាញ់៧ មាន២៧ពិន្ទុ២៨ ពិន្ទុ ៕

ប្រភព ៖ The Sun

You might also like