កីឡាការិនី Ana Maria Markovic បញ្ចេញឈុតប៊ីគីនី ក្នុងថ្ងៃសម្រាក ធ្វើអោយអ្នកគាំទ្រ……………..

Detail Top Banner

កីឡាការិនីបាល់ទាត់ដ៏ស្រស់ស្អាតបំផុតរបស់ពិភពលោក Ana Maria Markovic បានធ្វើឱ្យអ្នកគាំទ្រ​បង្ហាញ​ការភ្ញាកផ្អើលយ៉ាងខ្លាំងនៅពេលដែលនាងស្លៀកឈុតប៊ីគីនី។

រូបភាពដ៏ស្រស់ស្អាត់របស់កីឡាការិនីបាល់ទាត់ Markovic វ័យ 23ឆ្នាំ ដែលសម្រាក់លំហែលកាយ និងកំពុងរីករាយជាមួយព្រះអាទិត្យនៅកោះ Laganini Beach Club ក្នុង Okrug Gornji ប្រទេសក្រូអាស៊ី បានបង្ហោះចែករំលែកចូល Instagram មានអ្នកតាមដាន 2.8 លាននាក់ ។

បន្ទាប់ពីបានបង្ហោះ​រូបភាព ​ស្លៀក​ឈុត​ប៊ីគីនី​ពណ៌​ផ្កាឈូក​ មាន​លំនាំ​ផ្កា​នៅ​លើ​អាវទ្រនាប់ បាននាំអោយ អ្នកគាំទ្រជាច្រើនបានសរសេរសរសើនាងថា “ល្អឥតខ្ចោះពីក្បាលដល់ចុងជើង!” និង​អ្នក​ខ្លះ​ទៀត បានចុចរូបបេះដូង អោយជាយ៉ាងច្រើន ថែមទៀតផង ។

ហើយថ្មីៗ​នេះ នាង​បាន​ចែករំលែក​រូបថត​ខ្លះៗ​ក្នុង​អាហារ​ពេល​ល្ងាច ជាមួយការ​ស្លៀក​រ៉ូប​ពណ៌​ស។

គួអោយដឹងផងដែរថា Ana Maria Markovic វ័យ 23ឆ្នាំ ជាខ្សែប្រយុទ្ធ លេងឱ្យក្លឹប Grasshopper របស់ស្វីស និងជាកីឡាការិនីជម្រើសជាតិក្រូអាត៕

ប្រភព ៖ The Sun Football

You might also like