Robert Lewandowski ជាប់ជាកីឡាករល្អបំផុតប្រចាំឆ្នាំរបស់ FIFA សម្រាប់ឆ្នាំ 2021

Detail Top Banner

ខ្សែប្រយុទ្ធក្រុម Bayern Munich កីឡាករ Lewandowski វ័យ 33 ឆ្នាំបានជាប់ជាកីឡាករល្អបំផុតប្រចាំឆ្នាំ2021 របស់ FIFA ក្នុងសប្តាហ៍នេះ បន្ទាប់ពីស៊ុតបញ្ចូលទីបាន 69 គ្រាប់។

Lewandowski ទទួលបាន ៤៨ ពិន្ទុនៅក្នុងការបោះឆ្នោតដោយទម្លាក់ Messi ដែលទទួលបាន ៤៤ និង Mohamed Salah ដែលទទួលបានត្រឹម ៣៩ ពិន្ទុ។ ប៉ុន្តែនៅពេលដែលការបោះឆ្នោតរបស់ប្រធានក្រុមត្រូវបានបង្ហាញ វាមានការភ្ញាក់ផ្អើលដែល Messi បានជ្រើសរើសមិត្តរួមក្រុម PSG ដែលរងរបួស Neymar ជាកីឡាករល្អបំផុតនៅលើពិភពលោកក្នុងឆ្នាំ 2021 ទោះបីជាក្រុមបារាំងមិនបានឈ្នះ Ligue 1 ក៏ដោយ។

ការជ្រើសរើសពីរផ្សេងទៀតរបស់គាត់គឺមិត្តរួមក្លឹប Kylian Mbappe និងខ្សែប្រយុទ្ធ Karim Benzema របស់ Real Madrid វាយហាក់ដូចជាការមើលងាយគូប្រជែងដ៏អស្ចារ្យបំផុតរបស់គាត់ក្នុងការទទួលបានពានរង្វាន់នេះ។ ស្របពេលដែលមានមតិភាគច្រើនបានលើកឡើង​ថា Lewandowski សមនឹង​ទទួល​បាន Ballon d’Or។

កាសែតអាឡឺម៉ង់ Bild បានសរសេរថា “អាម៉ាស់លើអ្នក Messi” ដោយមានន័យថា Messi បានបន្លំការបោះឆ្នោត FIFA នៅក្នុងចេតនាមួយដើម្បីជៀសវាងការផ្តល់ពិន្ទុ Lewandowski និងផ្តល់ឱ្យខ្លួនឯងនូវឱកាសឈ្នះកាន់តែប្រសើរ៕

ប្រភព ៖ The Sun

You might also like